ពីនេះ ពីនោះ
បញ្ហា​, ការ​ប្រឈម ឬ​ឧបសគ្គ ពេលខ្លះ គឺជា​ឱកាស​…!
05, Aug 2018 , 1:15 pm        
រូបភាព
ដោយ: ថ្មីៗ
 មនុស្ស​ភាគច្រើន​ខ្លាច​ប្រឈម​នឹង​ឧបសគ្គ ឬ​ខ្លាច​ប្រឈម​នឹង​ការលំបាក​ណាស់​។ គ្រាន់តែ​លឺថា ក​ន្លែ​នេះ ឬ​ក​ន្លែ​នោះ មាន​បញ្ហា ឬ​មានការ​ប្រឈម បុគ្គល​មួយចំនួន​រត់​បាត់ទៅហើយ​។ តាមពិត ការគិត​ដូច្នេះ គឺជា​ការគិត​ខុស​មួយផ្នែក​។


​បើ​ផ្អែកលើ​សន្យា​នុ​ម័ត កន្លែង​ដែលមាន​ការលំបាក កន្លែង​ដែលមាន​ឧបសគ្គ ឬ​បញ្ហា ក៏​អាចជា​កន្លែង​ដែល​ផ្តល់ឱកាស​ច្រើន​ដល់​អ្នក​ដែល​កំពុង​ស្វែងរក​ឱកាស​បានដែរ ប្រសិនបើ​បុគ្គល​នោះ​អាច​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​នោះបាន​។ 
 
​អ្នកស្វែងរក​ឱកាស ពិបាក​នឹង​ចាប់យក​ឱកាស​ណាស់​នៅក្នុង​កន្លែង​សន្តិភាព ឬ​កន្លែង​ស្រណុក​សុខ​ស្រួល ព្រោះ នៅក្នុង​កន្លែង​ស្រណុក​សុខ​ស្រួល ឱកាស​ភាគច្រើន​ត្រូវបាន​គេ​ចាប់យក​អស់ហើយ​។ ដូច្នេះ សម្រាប់​អ្នកស្វែងរក​ឱកាសល្អ ចូរ​កុំ​ត្អូញត្អែរ​ចំពោះ​ឧបសគ្គ ចំពោះ​ការលំបាក ចំពោះ​ការ​ប្រឈម​។ ចូរ​បំ​លែង​បញ្ហា ឧបសគ្គ ការ​ប្រឈម​ឲ្យ​ទៅជា​ឱកាស …​។ ឱកាស​មិន​ចេះតែ​កើតឡើង​ដោយ​ឯងៗ​នោះទេ​។ ចូរ​កុំ​រង់ចាំ​ឱកាស​! អ្នក​ត្រូវ​ចេះ​បង្កើត​ឱកាស និង​ចាប់យក​ឱកាស​សម្រាប់​ខ្លួនឯង​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com