ពីនេះ ពីនោះ
តើ​ពាក្យ​«​មន្ត្រី​» មានន័យ​ដូចម្តេច​?
05, Aug 2018 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ពាក្យ «​មន្ត្រី​»​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ដូចខាងក្រោម​៖

 
«​មន្ត្រី​» មាន​ថ្នាក់​ពាក្យ ជា​នាម មានន័យថា អ្នកមាន​គំនិត​,​អ្នកមាន​សេចក្តី​ដឹង​ការ​រាក់​ជ្រៅ​, អ្នក​ប្រឹក្សា​ការ​ផែនដី​, អ្នករាជការ​ដែលមាន​ស័ក្តិយស​នាម៉ឺន​។ ឧទាហរណ៍​៖ មន្ត្រីកិត្តិយស មន្ត្រី​ដែល​ព្រះករុណា​ជា​ម្ចាស់ជីវិត​ទ្រង់​ប្រោស​ព្រះរាជទាន​ងារ​ឲ្យ​គ្រាន់តែ​មានកេរ្តិ៍ឈ្មោះ ឥតមាន​ប្រាក់ខែ ឬ​ប្រាក់រង្វាន់​ព្រោះ​យសស័ក្តិ​នោះទេ​។ មន្ត្រីខែត្រ មន្ត្រី​ដែល​ធ្វើការ​រាជការ​ក្នុង​ទី​រួម​ខែត្រ​។ មន្ត្រីឃុំ ឬ​សង្កាត់ មន្ត្រី​ដែល​ធ្វើ​រាជការ​ក្នុង​ឃុំ ឬ​សង្កាត់ មាន​មេស្រុក និង​ចៅសង្កាត់​ជាដើម​។ មន្ត្រីសភា សាលា ឬ​ទី​សម្រាប់​ពួក​មន្ត្រី​ប្រជុំគ្នា ជំនុំ​ប្រឹក្សា​កិច្ច​រាជការ​៕ 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com