ជាតិ
សង្គមជាតិ
ដើម្បី​ឈ្នះ​ប្រទេស​ដទៃ​ក្នុង​អាស៊ាន កម្ពុជា​អាច​រំលេច​ខ្លួនឯង​ជា​ប្រទេស​ដាំ​ផលិតផល​សរីរាង្គ និង​ធម្មជាតិ
05, Aug 2018 , 5:30 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ ប្រសិនបើ​ប្រកួត​ជាមួយ​សមាជិក​នៃ​ប្រទេស​អាស៊ាន​ដទៃ​ពី​រឿង​ផលិត ផលិតផល​កសិកម្ម​ជាទូទៅ ប្រហែលជា​ប្រទេស​កម្ពុជា​មិនអាច​យកឈ្នះ​ប្រទេស​ទាំងអស់នោះ​បានឡើយ ព្រោះ​កម្លាំង​ផលិត និង​បច្ចេកទេស​ផលិត​នៃ​សមាជិក​អាស៊ាន​ដទៃទៀត មាន​សក្តានុពល​ខ្លាំង និង​ខ្ពស់ជាង​កម្ពុជា​។ នេះ នៅ​មិនទាន់​និយាយ​ពី​តម្លៃ​អគ្គីសនី ទឹក ហេដ្ឋារចនាសម្ព័ន្ធ នៃ​ប្រទេស​ទាំងនោះ​ប្រសើរ​ជាង​កម្ពុជា​ផង​។


​បើទោះជា​យ៉ាងនេះ​ក្តី ប្រទេស​កម្ពុជា​ដែលជា​ប្រទេស​កសិកម្ម​ខ្លាំង​មួយ​ដែរនោះ ក៏​មិនទាន់​អស់សង្ឃឹម​នៅឡើយ​ដែរ​។ កម្ពុជា​អាច​ជំរុញ​ខ្លួនឯង​ឲ្យ​ក្លាយទៅជា​ប្រទេស​ផលិត ផលិតផល​កសិកម្ម​ធ​ម្ម​ជាតិ និង​សរីរាង្គ​។ មានតែ​ផ្លូវ​មួយ​នេះ​ទេ​ដែល​អាច​អនុញ្ញាត​ឲ្យ​កម្ពុជា​អាច​ល្បី និង​មានកេរ្តិ៍ឈ្មោះ​នៅលើ​ទីផ្សារ​អន្តរជាតិ​បាន​។ ប្រសិនបើ​និយាយ​ពី​ផលិតផល​កសិកម្ម​ជារួម កម្ពុជា​នៅ​ឆ្ងាយ​ពី​ប្រទេស​វៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី​។​ល​។ បច្ចុប្បន្ននេះ ទីផ្សារ​នៅក្រៅ​ប្រទេស​មួយចំនួន ងាក​ចេញពី​ប្រទេស​មួយចំនួន​នៅក្នុង​អាស៊ាន​ដែល​ប្រើប្រាស់​ជីគីមី​ច្រើន​ហួសហេតុ​លើ​ផលិតផល​កសិកម្ម​។ អ្នកជំនួញ​ក្រៅប្រទេស​មួយចំនួន​កំពុង​សម្លឹងមើល​ទីផ្សារ​កម្ពុជា​ដែល​គេ​គិតថា អាចជា​ទីផ្សារ​ធម្មជាតិ និង​សរីរាង្គ​។ តើ​កម្ពុជា​អាច​ជំរុញ ឬ​ធ្វើ​ទីផ្សារ​ខ្លួនឯង ជាទី​ផ្សារ​អ្នក​ផលិត ផលិតផល​កសិកម្ម​ធ​ម្ម​ជាតិ និង​សរីរាង្គ​បានដែរ​ឬទេ​? 

© រក្សាសិទ្ធិដោយ thmeythmey.com