ពីនេះ ពីនោះ
តើ​បុគ្គលិក​ប្រភេទ​ណា​ដែល​ត្រូវ​ដំឡើង​តំណែង​លឿន និង​ប្រាក់ខែ​ច្រើន​?
06, Aug 2018 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
 
​នៅក្នុង​ស្ថាប័ន​នីមួយៗ មិន​ថា​នៅក្នុង​រដ្ឋ ឯកជន ឬ​អង្គការ​ទេ តំណែង​មានកំណត់​។ តែ​បុគ្គលិក​ស្ទើរតែ​ទាំងអស់គ្នា​ច្រើនតែ​នាំគ្នា​គិត​ចង់បាន​តំណែង​គ្រប់គ្នា​។ អត់​បាន​តំណែង​ល្អ ពេលខ្លះ បុគ្គលិក​សុខចិត្ត​ដើរចេញ​ពី​ស្ថាប័ន​។ តើ​បុគ្គលិក​ត្រូវ​ធ្វើការ​យ៉ាងដូចម្តេច​ដើម្បី​ឆាប់​ឡើង​តំណែង​?



​ប្រើពាក្យ​ថា ឆាប់​ឡើង​តំណែង​មិនសូវ​ជា​ត្រូវ​ប៉ុន្មាន​ឡើយ​។ បើ​ផ្អែកលើ​គោលការណ៍​សកល​(​ដោយ​មិន​និយាយ​ពី​បក្សពួក ឬ​ពុករលួយ​) តំណែង​ត្រូវបាន​គេ​ផ្តល់​ឲ្យ​ដល់​បុគ្គល​ណា​ម្នាក់ លុះត្រាតែ​បុគ្គល​នោះ​មាន​លក្ខ​សម្បត្តិ​មួយចំនួន​ដូចតទៅ​៖ 
 
១) អតីតភាព​។​
២) ការអភិវឌ្ឍ​ចំណេះដឹង ចំណេះធ្វើ (​ជំនាញ​)​។ ចំណេះ​ត្រូវតែ​លើសគេ​ទើប​គ្រប់គ្រង​គេ​បាន​)​។ 
៣) ទេពកោសល្យ ឬ​សិល្បៈ​ក្នុងការ​គ្រប់គ្រង​។​
៤) មាន​ឆន្ទៈ ចេះ​តាំងចិត្ត​ខ្ពស់ ភាព​អំណត់ ការអត់ធ្មត់​…​។  
៥) ស្មោះត្រង់​នឹង​ស្ថាប័ន និង​ទី​៦ ប្តូរផ្តាច់​ខាំ​ស្មៅ រួមសុខ រួមទុក្ខ​ជាមួយ​ស្ថាប័ន​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com