ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គ្រាន់តែ​អនុវត្ត​ទម្លាប់​ទាំងនេះ អ្នកនឹង​មិន​ងាយ​មាន​ជំងឺ​ចូលខ្លួន​ឡើយ​
07, Aug 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យើងទាំងអស់គ្នា​តែងតែមាន​ការងារ​រប​ស់​ច្រើន​ក្នុង​ជិវិត ហើយ​រឿងនេះ​ក៏​ច្រើនតែ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​នឿយហត់ និង​ស្ត្រេ​ស​ច្រើន​ផងដែរ​។ អ្នក​ប្រហែល​ជាមាន​អារម្មណ៍​ថា មួយថ្ងៃៗ​មិនមាន​ពេលវេលា​សម្រាប់​ខ្លួនឯង​ដើម្បី​ថែរក្សា​សុខភាព​ឡើយ​។ ជា​អ​កុស​ល្យ បើសិនជា​អ្នក​មិនអាច​ផ្លាស់ប្តូរ​បានទេ មានន័យថា​អ្នក​កំពុងតែ​ដាក់​ខ្លួនឯង​ក្នុងការ​ប្រឈម​នឹង​បញ្ហា​សុខភាព​ហើយ​។ ពិតណាស់ ការផ្លាស់ប្តូរ​ខ្លួនឯង​នឹង​មិនមែនជា​រឿង​ងាយស្រួល​ឡើយ ព្រោះតែ​ភាព​ខ្ជិលច្រអូស​តែម្តង ប៉ុន្តែ​ទម្លាប់​ផ្តល់​សុខភាព​ខាងក្រោម​នេះ​ពិតជា​មានតម្លៃ ដែល​អ្នក​គួរតែ​ធ្វើ​វា​ឲ្យ​បាន​បើសិនជា​មិន​ចង់​ឲ្យ​មាន​ជំងឺ​នៅ​ថ្ងៃក្រោយ​ទេនោះ​៖



​ញ៉ាំ​ទឹក​មុន​ញ៉ាំ​អាហារ​

​តើ​អ្នកមាន​ដឹង​ទេ​ថា ការ​ញ៉ាំ​ទឹក​មួយ​កែវ​មុន​ញ៉ាំ​អាហារ​អាចជួយ​សម្រួល​ដ​ល់​សុខភាព​ស្បែក​អ្នក​ដែរ​ទេ​? យើងទាំងអស់គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា ទឹក​អាច​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ស្បែ​កបាន ប៉ុន្តែ​វា​ក៏​ជួយផ្តល់​គម្លាត​ច្រើន​ក្នុង​ក្រពះ ដែលជា​ហេតុ​នាំ​ឲ្យ​អ្នក​ញ៉ាំ​ឆាប់​ឆ្អែត​ដែរ​។ មានន័យថា អ្នកនឹង​ញ៉ាំ​អាហារ​មាន​កាឡូរី​កាន់តែ​តិច ដូច្នេះ​អ្នក​អាច​ថែរក្សា​ទម្ងន់​បាន​យ៉ាង​ល្អ​។ អ្នក​ក៏​អាច​ប្រើ​ទម្លាប់​ញ៉ាំ​បណ្តើ​រញ៉ាំ​បណ្តើ​ដែរ​។

​ហាត់ប្រាណ​


​មនុស្ស​ភាគច្រើន​កំពុងតែ​រស់នៅ​របៀបរ​ស់បែប​ស៊ី​ដេកៗ ព្រោះតែ​ភាគច្រើន​ការងារ​តម្រូវ​ឲ្យ​អង្គុយ​ច្រើន​។ ប៉ុន្តែ​តើ​ហេតុផល​នេះ​ធ្វើ​ឲ្យ​អ្នក​ត្រូវតែ​មិនមាន​ភាព​សកម្ម​រហូត​មែនឬ​? ពិតណាស់​គឺ​មិន​អ៊ីចឹង​ទេ​។ ការហាត់​ប្រាណ​គួរតែ​ជា​ផ្នែគ​មួយ​ដែល​អ្នក​គួរតែ​ធ្វើ​ប្រចាំថ្ងៃ ព្រោះ​វា​នឹង​ជួយ​បង្កើន​ចង្វាក់បេះដូង ដើម្បី​ជួយ​រំលាយ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​ផង​។ ម្យ៉ាងវិញទៀត អ្នក​គួរតែ​ហាត់ប្រាណ​រាល់ថ្ងៃ ដើម្បី​ជួយ​បណ្តេញ​ជាតិពុល​ពី​ក្នុង​ខ្លួន ដូច្នេះ​វា​នឹង​ការពារ​អ្នក​ពី​បញ្ហា​ផ្សេងៗ ព្រមទាំង​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ផង​។ យក​ល្អ​គួរតែ​ព្យាយាម​ហាត់ប្រាណ​យ៉ាងហោចណាស់​មួយ​ម៉ោង​ក្នុង​មួយថ្ងៃ​។​

​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​


​ការផ្លាស់ប្តូរ​ទៅរក​របប​អាហារ​ថ្មី​គឺជា​រឿង​ដែល​គួរ​ធ្វើ​ដើម្បី​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ជាមួយនឹង​អាហារ​ផ្តល់​សុខភាព​។ រឿងនេះ​នឹង​ជួយ​ឲ្យ​អ្នកមាន​ទម្លាប់​កាន់តែ​ល្អ​ហើយ​មាន​សុខ​ភាពល្អ​ថែមទៀត​។ ដូច្នេះ​វា​គួរតែ​ដល់ពេល​ដែល​និយាយថា លា​ហើយ ចំពោះ​អាហារ​ដែល​អ្នក​ចូលចិត្ត តែ​ជា​អាហារ​ដែល​មិន​ផ្តល់​សុខភាព​។

​តាំងសមាធិ​

​មនុស្ស​ភាគច្រើន​យល់ថា​នឿយហត់​ខ្លាំង​ដោយសារតែ​អារម្មណ៍មិនល្អ​។ ចូរ​គិត​អំពី​រឿងនេះ​បន្តិច​មើល​!! យើង​ច្រើនតែ​គិតថា បញ្ហា​របស់​យើង​នៅផ្ទះ និង​កន្លែងធ្វើការ តែងតែ​ធ្វើ​ឲ្យ​ខួរក្បាល​ពិបាក​ធ្វើការ​។ មធ្យោបាយ​មួយ​ដើម្បី​សម្អាត​ខួរក្បាល​អំពី​រឿងនេះ គឺ​ការតាំង​សមាធិ​ខ្លះ​នៅពេល​ព្រឹក ខណៈពេល​ទុក​រឿង​គ្រួសារ​នៅ​ម្តុំ​។ ចូរ​ចំណាយពេល ១៥​នាទី​ដើម្បី​អង្គុយ​នៅ​កន្លែង​ស្ងប់ស្ងាត់ និង​ធ្វើ​ចិត្ត​ឲ្យ​ធូរស្រាល​។ ចូរ​ផ្តោត​សំខាន់​ទៅលើ​ការដកដង្ហើម នោះ​អ្នក​នឹងមាន​អារម្មណ៍​ស្រល់​ថ្លា​ជាមិនខាន​។

​ការដើរ​

​តើ​អ្នក​ត្រូវ​ចំណាយពេល​ច្រើន​ម៉ោង​ប៉ុណ្ណា​ក្នុងការ​អង្គុយ​ធ្វើការ​? ច្រើនពេក​ហើយ​មែន​ទេ​? ជា​អ​កុស​ល្យ ការ​អង្គុយ​ច្រើន​ម៉ោង​នឹងធ្វើ​ឲ្យ​យើង​មាន​បញ្ហា​បេះដូង ធាត់​ជ្រុល និង​បញ្ហា​សុខភាព​ផ្សេងៗ​ទៀត ហេតុ​ដូច្នេះហើយ យក​ល្អ​គួរតែ​ងើប​គូថ​ឡើង ហើយ​ដើរ​ខ្លះទៅ​។ ការ​សម្រាក​ពី​ការងារ ហើយ​ដើរ​ចុះ​ឡើយ​អាចជួយ​អ្នក​រំលាយ​ជាតិ​ខ្លាញ់ និង​បេះដូង​អាច​ច្របាច់​ឈាម​កាន់តែច្រើន ដូច្នេះ​សរីរាង្គ​ជាច្រើន​នឹងធ្វើ​ការ​កាន់តែ​ល្អ​ទៀត​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com