ពីនេះ ពីនោះ
ភាព​វៃឆ្លាត​ចម្រុះ​ដែល​មនុស្ស​ម្នាក់ៗ​មាន​
07, Aug 2018 , 2:33 pm        
រូបភាព
ដោយ: ថ្មីៗ
«​មនុស្ស​ទាំងអស់​សុទ្ធតែ​មាន​ភាព​ឆ្លាត​វៃ ប៉ុន្តែ​ភាពវាងវៃ​របស់​មនុស្ស​ម្នាក់ ខុសពី​មនុស្ស​ម្នាក់ទៀត​»​។ នេះ​ជាការ​លើកឡើង​របស់លោក Howard Gardner ជា​ចិត្តវិទូ​អាមេរិកាំង និង​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Harvard​។ គាត់​បាន​អះអាងថា មនុស្ស​មាន​ប្រាជ្ញា​វាងវៃ ៩ ខុសៗ​គ្នា​។



​តោះ​មើល​ភាព​ឆ្លាត​វៃ​ទាំង​៩​នោះ​ទាំងអស់គ្នា ដូច្នេះ​អ្នក​អាច​ប្រា​ដក​ថា តើ​ភាព​ឆ្លាត​មួយណា​ដែល​កូន​ជាទី​ស្រឡាញ់​របស់​អ្នកមាន ហើយ​អ្នក​អាច​គាំទ្រ​ពួកគេ​តាមរយៈ​វិធីសាស្ត្រ​ដែល​សមស្រប​បំផុត​។​

១. ភាព​វៃឆ្លាត​ខាង​ភាសា​(Linguistic Intelligence)៖ សមត្ថភាព​ក្នុងការ​ប្រើប្រាស់​ភាសា ទាំង​ការនិយាយ និង​ការសរសេរ ដើម្បី​បង្ហាញ​គំនិត​របស់​មនុស្ស​ម្នាក់ៗ និង​ការស្វែងយល់​ពី​អ្នកដទៃ​។​

២. ភាព​វៃឆ្លាត​ផ្នែក​គណិតវិទ្យា​(Logical-Mathematic Intelligence)៖ សមត្ថភាព​ក្នុងការ​វែកញែក និង​គិត​សម​ហេតុ​សម​ផល​(logically) និង​អរូបី​។ វា​ក៏​រួមបញ្ចូល​សមត្ថភាព ក្នុងការ​គណនា​គណិត​វិទ្យា​ផងដែរ​។

៣. ភាព​វៃឆ្លាត​លំហ​(Spatial Intelligence)៖ សមត្ថភាព​ក្នុងការ​មើលឃើញ​វត្ថុ​មុនពេល​បង្កើត​។ បុគ្គល​ទាំងនេះ​ច្រើនតែ​មានការ​ណែនាំ​។​

៤. ភាព​ឆ្លាត​វៃ​ផ្នែក​តន្ត្រី​(Musical Intelligence)៖ សមត្ថភាព​នៃ​ការចាប់​បាន​នូវ​ចង្វាក់ភ្លេង សូរ និង​សំឡេង ដែល​អាច​សម្គាល់ បង្កើត ការផលិត​ឡើងវិញ ដែល​ឆ្លុះបញ្ចាំង​លើ​តន្ត្រី​។​

៥. ភាព​ឆ្លាត​វៃ​នៃ​កាយសម្បទា​(Bodily Kinesthetic Intelligence)៖ សមត្ថភាព​ក្នុងការ​ប្រើ​រាងកាយ​ទាំងមូល ឬ​ផ្នែក​ណាមួយ​នៃ​រាងកាយ​ប្រកបដោយ​ប្រសិទ្ធភាព និង​អារម្មណ៍​នៃ​ការយល់ដឹង​រាងកាយ​។​

៦. អន្តរ​បញ្ញា​(Interpersonal Intelligence)៖ សមត្ថភាព​ក្នុង​ការយល់ និង​ការធ្វើទំនាក់ទំនង ជាមួយ​អ្នកដទៃ​យ៉ាង​មាន​ប្រសិទ្ធភាព​។ បុគ្គល​ទាំងនេះ គឺមាន​របៀប​គ្រប់គ្រង​ល្អ និង​ប្រសប់​ក្នុងការ​ចរចា​គ្នា​អំពី​ជម្លោះ​។​

៧. ភាពវាងវៃ​នៃ​អារម្មណ៍​(Intrapersonal Intelligence)៖ សមត្ថភាព នៃ​ការយល់​ពី​គំនិត និង​អារម្មណ៍​ខ្លួនឯង​, យល់​ពី​អារម្មណ៍​អ្នកដទៃ និង​មនោសញ្ចេតនា​។ ភាព​ឆ្លាត​វៃ​នេះ ទាក់ទង​នឹង​ញាណ​របស់​ខ្លួនឯង និង​ការចេះ​គ្រប់គ្រង​ខ្លួនឯង​។​

៨. ភាព​ឆ្លាត​វៃ​នៃ​ធម្មជាតិ​(Naturalist Intelligence)៖ ជា​សមត្ថភាព​ដែល​អាច​យល់ និង​ទំនង​ទំនង​ល្អ ជាមួយនឹង​មជ្ឈដ្ឋាន​ផ្សេង​ដែល​នៅ​ជុំវិញ​។ ភាព​ឆ្លាត​វៃ​នេះ ពាក់ព័ន្ធ​នឹង​ការយល់ដឹង​យ៉ាង​ជ្រាលជ្រៅ​អំពី​ធាតុ​ធម្មជាតិ និង​ការផ្លាស់ប្តូរ​នៅក្នុង​បរិស្ថាន​។​

៩. ភាព​ឆ្លាត​វៃ​ដែលមាន​ស្រាប់​(Existential intelligence)៖ សមត្ថភាព​ក្នុង​ការគិត និង​សួរ​អំពី​ជីវិត​, ការស្លាប់ និង​ការពិត​ជាក់ស្តែង​។​

​ឧបត្ថម្ភ​ដោយ​៖ ហាង Baby Outlet ដែលជា​ហាង​ទំនិញ​ទារក កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​ធំជាងគេ​នៅ​កម្ពុជា​។ ទំនាក់ទំនង​លេខ​ទូរ​សព្ទ 017 222 978, 017 886 685 និង​លេខ 017 888 292 ៕


© រក្សាសិទ្ធិដោយ thmeythmey.com