ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គ​ន្លឹះៗ​ខ្លីៗ​ក្នុងការ​ការពារ​ខ្លួន​មិន​ឲ្យ​កើត​ក្រួស​ក្នុង​តម្រងនោម​បាន​
07, Aug 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រួស​ក្នុង​តម្រងនោម​ ប្រហែលជា​កើតឡើង​ក្នុងពេលដែល​ដំណើរ​ការ​នៃ​ការ​ច្រោះ​ទឹកនោម និង​បញ្ចេញ​កាកសំណល់​រស់​រាងកាយ​។ នៅពេល​អ្នកមាន​ក្រួស​ក្នុង​តម្រងនោម អ្នក​ទំនងជា​អាចមាន​ច្រើន​ថែមទៀត​ហើយ​។ ដើម្បី​បង្ការ​ក្រួស​ក្នុង​តម្រងនោម យក​ល្អ​គួរតែ​ព្យាយាម​ធ្វើ​ដូចខាងក្រោម​នេះ​៖


  •     ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​។ ចូរ​ធ្វើយ៉ាងណា​ញ៉ាំ​ទឹក​យ៉ាងហោចណាស់ ២​លីត្រ​ក្នុង​មួយថ្ងៃ។
  •     ចូរ​កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​ប្រៃ ​កុំ​ឲ្យ​ច្រើនជាង ១៥០០​មី​លី​ក្រាម ​ជា​រៀងរាល់ថ្ងៃ។​
  •     ចូរ​កាត់បន្ថយ​ការ​ញ៉ាំ​សាច់​ មក​ត្រឹមតែ​ពីរដង​ក្នុង​មួយថ្ងៃ បាន​ហើយ ឬ​មិន​ឲ្យ​ច្រើនជាង ១៧០​ក្រាម​ទៅ ២២៦​ក្រាម​ក្នុង​ដង​ឡើយ​។ 
  •     ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ​អំពី​ការជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ ឬ​លេបថ្នាំ​ ដើម្បី​បង្ការ​កុំ​ឲ្យ​កើត​ក្រួស​ក្នុង​តម្រងនោម​ម្តងទៀត​៕
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com