ជាតិ
លោក អូស្មាន ហាស្សាន់​៖ ខ្មែរ​អ៊ីស្លាម​នឹង​ចំណាយ​ថវិកា​ជាង​៣​លាន​ដុល្លារ ទៅ​ចូលរួម​បុណ្យ​ហា​ជ្ជី នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​
11, Aug 2018 , 9:19 pm        
រូបភាព
រូបពីហ្វេសប៊ុ​​កលោក ឧស្មាន ហាស្សាន់ (គាត់​​ពាក់​​អាវខៀវ )
រូបពីហ្វេសប៊ុ​​កលោក ឧស្មាន ហាស្សាន់ (គាត់​​ពាក់​​អាវខៀវ )
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពលរដ្ឋ​ខ្មែរ​អ៊ីស្លាម នឹង​ចំណាយ​ថវិកា​៣,៥​លាន​ដុល្លារ សម្រាប់​ទៅ​ចូលរួម​បុណ្យ​ហា​ជ្ជី នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។ ពលរដ្ឋ​ខ្មែរ​អ៊ីស្លាម ទៅ​ចូលរួម​បុណ្យ​ហា​ជ្ជី​នេះ មាន​ចំនួន​១,០០៨​នាក់ នៅ​ឆ្នាំ​២០១៨​។​

 
​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី លោក អូស្មាន ហាស្សាន់ បាន​និយាយថា មូល​ហេតុដែល​ពលរដ្ឋ​ខ្មែរ​អ៊ីស្លាម មានលទ្ធភាព​ចំណាយ​ច្រើន​នេះ ដោយសារតែ​ពួកគេ មាន​ជីវភាព​ធូរធារ ស្រប​ពេលដែល​កំណើនសេដ្ឋកិច្ច​កម្ពុជា កំពុង​លូតលាស់ ក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេស​។ 
 
​ក្នុង​ឆ្នាំ​២០១៨​នេះ ពលរដ្ឋ​ខ្មែរ​អ៊ីស្លាម​ទៅ​ចូលរួម​បុណ្យ​ហា​ជ្ជី កើនឡើង​រហូតដល់​១,០០៨​នាក់ ដែល​ក្នុងនោះ ៩៩០​នាក់ មានលទ្ធភាព​រ៉ាប់រង​ការចំណាយ​ថវិកា​ដោយ​ខ្លួនឯង ដោយ​សរុប​ថវិកា​ចំណាយ​ប្រមាណ ៣,៥៦៤,០០០​ដុល្លារ​។ នេះ​ជាការ​បញ្ជាក់​របស់លោក អូស្មាន ហាស្សាន់ ដែល​បាន​បន្ថែមថា កាលពី​ឆ្នាំ​២០១៧ មាន​ពលរដ្ឋ​ខ្មែរ​អ៊ីស្លាម ចូលរួម​បុណ្យ​ហា​ជ្ជី​នេះ ចំនួន ៦៤៤​នាក់​។​
 
​គួរ​បញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ សាសនិក​អ៊ីស្លាម នៅ​គ្រប់ទិសទី​ទូទាំង​ពិភពលោក ប្រមាណ​៣​លាន​នាក់ នឹង​ទៅ​ប្រារព្ធ​បុណ្យ​នេះ នៅឯ​ទីក្រុង​ម៉ា​ក្កះ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។ ពិធីបុណ្យ​ហា​ជ្ជី នឹងត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នា​២០១៨ ដែលមាន​រយៈពេល​មួយ​សប្តាហ៍​។ បុណ្យ​ហា​ជ្ជី​នេះ គឺជា​កាតព្វកិច្ច​ទី​៥ របស់​សាសនិក​អ៊ីស្លាម​៕

Tag:
 អូស្មាន ហាស្សាន់​
  អ៊ីស្លាម​
  ហា​ជ្ជី​
© រក្សាសិទ្ធិដោយ thmeythmey.com