អត្ថបទពាណិជ្ជកម្ម
សាកលវិទ្យាល័យ​អន្តរជាតិ​លំដាប់​កំពូល​នៅ​កម្ពុជា​ចាប់ផ្តើម​ទទួល​និស្សិត​ឱ្យចូល​រៀន​ហើយ​!
13, Aug 2018 , 2:24 pm        
រូបភាព
ដោយ:
(​ភ្នំពេញ​)៖ សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) ដែលជា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​អន្តរជាតិ​លំដាប់​ទី​១ នៅ​កម្ពុជា ចាប់ផ្តើម​ទទួល​និស្សិត​ឱ្យចូល​រៀន សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ២០១៧-២០១៨ ហើយ​។​

​សេចក្តីប្រកាស​ព័ត៌មាន​ពី​អ្នកនាំពាក្យ​របស់​សាកលវិទ្យាល័យ AUPP បានឱ្យដឹងថា​គណៈកម្មាធិកា​រ​ជ្រើសរើស​និស្សិត បានចាប់ផ្តើម​ទទួល​ពាក្យ​និស្សិត​ឱ្យ​ចូលរៀន​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​នេះ ដើម្បី​អនុ​ញ្ញា​ត្ត​ឱ្យ​សិស្ស​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ទទួលបាន​នូវ​ការអប់រំ​បែប​អាមេរិក ប្រកបដោយ​គុណភាព​ខ្ពស់ ជាពិសេស​សញ្ញាបត្រ​ពី​សាកលវិទ្យាល័យ​អាមេរិក បន្ថែម​ពីលើ​សញ្ញាបត្រ​ដែល​ចេញ​ដោយ​សាកលវិទ្យាល័យ AUPP​។​

​លោកស្រី​សាស្ត្រាចារ្យ​បណ្ឌិត Josephine Ferrell ប្រធាន​គណៈកម្មាធិការ​ជ្រើសរើស​និស្សិត​ឱ្យចូល​រៀន​បាន​មាន​ប្រសា​ស​ថា​៖ «AUPP បានអនុញ្ញាត​ឱ្យ​និស្សិត​ខ្មែរ និង​និស្សិត​ក្នុង​តំបន់​ទទួលបាន​ការអប់រំ​បែប​អាមេរិក និង​សញ្ញាបត្រ​ដែលមាន​ការទទួល​ស្គាល់​ជា​សាកល​។ នេះ​ជាការ​ផ្តល់ជូន​លើកដំបូង នៅ​កម្ពុជា​»​។​



AUPP ជា​សាកលវិទ្យាល័យ​លំដាប់​កំពូល​មួយ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​អនុ​ញ្ញា​ត្ត​ឱ្យ​និស្សិត ទទួលបាន​ការអប់រំ​បែប​អាមេរិក និង​ទទួលបាន​សញ្ញាបត្រ​មក​ពី​សាកលវិទ្យាល័យ​អាមេរិក បន្ថែម​លើ​សញ្ញាបត្រ​ដែល​ចេញ AUPP ដោយ​និស្សិត​ពុំ​ចាំបាច់​ត្រូវ​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​និង​ចំណាយ​ថ្លៃ​សិក្សា​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ឡើយ​។​

​ដូច្នេះ សម្រាប់​សិស្សានុសិស្ស​ដែល​ប្រឡង​បាក់​ឌុប ហើយ​មិនទាន់បាន​សម្រេចចិត្ត​ជ្រើសរើស​សាកលវិទ្យាល័យ ដែល​ខ្លួន​ចង់​សិក្សា អាចមក​ទំនាក់ទំនង​ដាក់ពាក្យ​ចូលរៀន​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ រហូតដល់​បំណាច់​ខែកញ្ញា ឆ្នាំ​២០១៨ ។ វគ្គ​សិក្សា​ថ្មី​នឹង​ចាប់ផ្តើម​ចូលរៀន​នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៨​។​



​សម្រាប់​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​មកកាន់​ទូរ​សព្ទ​លេខ​៖ ០២៣-៩៩0-០២៣/ ០១២-២៦៦-៦៣១/ ០១២-៨៩៨-១២៤ ឬ​ចូលទៅ​កាន់​គេហទំព័រ​៖ www.aupp.edu.kh​។​

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com