ជាតិ
បាក់ឌុប
សង្គមជាតិ
លោក ហេង ហ៊ី សម្រក់​ទឹកភ្នែក​មុខ​មណ្ឌល​ប្រឡង បារម្ភ​កូន​ដែល​ប្រឡង​ទាំង​ឈឺ​
20, Aug 2018 , 5:05 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក ហេង ហ៊ី ជា​អាណាព្យាបាល​មួយរូប ដែល​អង្គុយ​រង់ចាំ​កូនស្រី​ពៅ ប្រឡង​ជាមួយ​បេក្ខជន​ជាច្រើន​ទៀត ក្នុង​មណ្ឌល​វិទ្យាល័យ​ជាស៊ីម​សាមគ្គី​។ នៅពេល​ផ្ដល់​បទ​សម្ភាស​ជាមួយ​កញ្ញា ថា​ន រស្មី អ្នកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ អំពី​ចំណាប់អារម្មណ៍​របស់​អា​ណា​ព្យាបាល ក្នុងការ​មក​រង់ចាំ​លើកទឹកចិត្ត​ដល់​កូន លោកឪពុក​វ័យ​ជាង​៥០​ឆ្នាំ​រូបនេះ បាន​បង្ហូ​ទឹកភ្នែក ដោយ​ក្ដីបារម្ភ​ពី​កូនស្រី​ពៅ ដែល​ទើប​ងើប​ពី​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ ដោយសារតែ​ទទួលទាន​អាហារ​សម្បូរ​សារ​ធាតុគីមី​ច្រើនពេក​។​



​សំឡេង​នៃ​កិច្ច​សម្ភាស​របស់លោក ហេង ហ៊ី ជាមួយ​កញ្ញា ថា​ន រស្មី​៖








​លោកឪពុក​រូបនេះ បាន​ឲ្យ​ដឹង​ទៀតថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​កូន​ឈឺ គឺ​មកពី​រូបគាត់​ជា​ឪពុក​ផ្ដល់ប្រាក់​ឲ្យ​កូន​ទៅ​រៀន​ច្រើនពេក ដូច្នេះ​កូន​តែងតែ​ញ៉ាំ​អាហារ​នៅ​ខាងក្រៅ និង​មិនសូវ​ញ៉ាំ​អាហារ​ដែល​ចម្អិន​នៅផ្ទះ​ឡើយ​។ រឹតតែ​ធ្វើ​ឲ្យ​លោក​ក្តុកក្តួល​ទៀត​នោះ​គឺ​លោក​បារម្ភ ខ្លាច​កូន​ប្រឡង​មិនបាន​លទ្ធផល​ល្អ​ដូច​ការរំពឹងទុក​រប​ស់​កូនស្រី​វ័យ​១៨​ខ្លួន ។ លោក​បារម្ភ​ព្រោះតែ​កូន ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ​ប្រមាណ​១​ខែ ដែល​ធ្វើ​ឲ្យ​ខកខាន​ក្នុងការ​រៀនសូត្រ​មុន​ប្រឡង​។

​ដោយ​ទទួលបាន​បទពិសោធន៍​បែបនេះហើយ បុរស​ដែល​រស់នៅ​រាជធានី​ភ្នំពេញ​ខាងលើ​បាន​សុំ​ឲ្យ​អាណាព្យាបាល​ទាំងអស់​យកចិត្តទុកដាក់​លើ​សុខភាព​របស់​កូន​។ លោ​កថា​ត្រូវមាន​ការកំណត់​ច្បាស់លាស់​លើ​ការចាយវាយ​របស់​កូន និង​ណែនាំ​កូន​ឲ្យ​ជ្រើស​អាហារ​ណា​ដែល​ល្អ ជាពិសេស​អាហារ​ចម្អិន​នៅផ្ទះ ដើម្បី​កាត់បន្ថយ​អាហារ​ណា​ដែលមាន​ជាតិគីមី​ខ្ពស់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​ប៉ះពាល់​ដល់​ការសិក្សា​របស់​កូន​៕


Tag:
 សង្គម​
 ​បាក់​ឌុប​
 BacII2018
© រក្សាសិទ្ធិដោយ thmeythmey.com