អត្ថបទពាណិជ្ជកម្ម
អ៊ី​ដ​ត​ខូ ឈ្នះ​ពានរង្វាន់​ក្រុមហ៊ុន​ទូរគមនាគមន៍​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំឆ្នាំ​ជាថ្មី ពី​ស្ថាប័ន Frost&Sullivan
22, Aug 2018 , 3:47 pm        
រូបភាព
ដោយ:
​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៨ នេះ ​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ គ្រុប (edotco Group) ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវា​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ ទទួលបាន​ពានរង្វាន់​ក្រុមហ៊ុន​ទូរគមនាគមន៍​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំឆ្នាំ​២០១៨ ពី​ស្ថាប័ន Frost & Sullivan នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី​។ នេះ​ជា​លើក​ទី​២​ហើយ ដែល​ក្រុមហ៊ុន​នេះ ត្រូវបាន​ទទួលស្គាល់​នៅក្នុង​ចំណាត់ថ្នាក់​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បន្ទាប់ពី​ត្រូវបាន​ទទួលស្គាល់​នៅក្នុង​ឆ្នាំ​២០១៦​រួច​ម្តងមកហើយ ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ប្រចាំឆ្នាំ​របស់​អាស៊ីអាគ្នេយ៍​។​

​លោក Suresh Sidhu អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ គ្រុប បាន​លើកឡើងថា​៖ «​យើង​មាន​កិត្តិយស​ណាស់ ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​ស្ថាប័ន Frost និង Sullivan សម្រាប់​៣​ឆ្នាំ​ជាប់ៗ​គ្នា​។ ពានរង្វាន់​នេះ គឺជា​ភស្តុតាង នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង ក្នុងការ​ធានា​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រួម​បាន​ត្រឹមត្រូវ ដែល​ត្រូវបាន​កសាង និង​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​»​។ សម្រាប់​លោក Suresh Sidhu ពានរង្វាន់​នេះ ក៏​ជាការ​ទទួល ស្គាល់​នូវ​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ គ្រុប ដែល​លើសពី​ប្រព័ន្ធ​អេកូឡូស៊ី​ទូរគមនាគមន៍ ព្រោះ​គេ​ទទួលស្គាល់​នូវ​កិច្ច ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​គំនិត​ផ្តួចផ្តើម ក្នុង​ការកសាង​ប្រទេស នៅតាម​បណ្តា​ប្រទេស ដែល​អ៊ី​ដ​ត​ខូ មាន​វត្តមាន​។​

​គួររំលឹកថា ពានរង្វាន់​នេះ ទទួលស្គាល់​ចំពោះ​ក្រុមហ៊ុន​ដែល​ឆ្នើម ពូកែ​ទាំង​ផ្នែក​អាជីវកម្ម និង​កិច្ចខិតខំ​ប្រឹងប្រែង ក្នុងការ​អភិវឌ្ឍ​ឧស្សាហកម្ម​នៅក្នុង​ឆ្នាំ​២០១៧​។

​លោក Ajay Sunder អនុប្រធាន​វិទ្យាស្ថាន ICT ប្រចាំ​នៅ​ស្ថាប័ន Frost & Sullivan បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​អ៊ី​ដ​ត​ខូ បានបង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ មិន​ត្រឹមតែ​ទាក់ទង​នឹង​ការផ្តល់​សេវាកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នៅក្នុង​ផ្នែក​នៃ​និរន្តរភាព និង​ការច្នៃប្រឌិត​ផងដែរ​។ លោក Ajay Sunder​បញ្ជាក់ទៀតថា​៖ «​រយៈពេល​មួយឆ្នាំ​គត់ ពួកគេ​បានធ្វើ​អាជីវកម្ម​ដោយ​ជោគជ័យ អំពី​បង្គោល​អង់​តែ​ន​ធ្វើ​ពី​ដើម​ឫស្សី​ដំបូង​គេ ដែល​ត្រូវ​បានរៀបចំ​ធ្វើ​នៅ​ឆ្នាំ​២០១៧ ដើម្បី​បន្ត និង​ដាក់ពង្រាយ​បង្គោល​អង់​តែ​ន​ប្រាំបី​បន្ថែមទៀត​។ នេះ​ជាការ​ឆ្លុះបញ្ចាំង​ពី​សមិទ្ធផល​ដ៏​អស្ចារ្យ​ពេញ​មួយឆ្នាំ របស់​ពួកគេ​ហើយ​យើង​សង្ឃឹមថា ពានរង្វាន់​នេះ នឹង​កាន់តែ​ជំរុញ​ពួកគេ​ឱ្យ​ប្រឹងប្រែង​បន្តទៀត​»​។

​នៅ​ឆ្នាំ​២០១៧ អ៊ី​ដ​ត​ខូ បាន​បង្កើន​កម្មសិទ្ធិ​កាន់កាប់​ចំនួន​១៨% និង​ឈានដល់​អត្រា​ដែល​ក្រុមហ៊ុន​ចង់បាន គឺ​១.៥៧x នៃ​ចំនួន​អតិថិជន​លើ​បង្គោល​អង់​តែ​ន​ដែលមាន​។ ការ​ទិញយក​បង្គោល​អ​ង់​តែ​ន Tanzanite Towers នៅ​ប៉ា​គី​ស្ថាន ក៏​ជា​ជំហាន​សំខាន់​មួយ​ផងដែរ​សម្រាប់​ក្រុមហ៊ុន​។ នេះ​ជាការ​បញ្ជាក់​របស់លោក Suresh Sidhu អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ គ្រុប​។  លោក​បន្តថា​៖« នេះ​ជា​រឿង​ប្តេជ្ញាចិត្ត​របស់​ពួកគេ ក្នុងការ​ផ្តល់នូវ​លទ្ធ​ផល​លំដាប់​ពិភពលោក ដែល​យើង​អាច​ពង្រឹង​វត្តមាន​របស់​យើង នៅ​ទូទាំង​តំបន់​ជា​អ្នក​បង្ហាញ​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​យ៉ាង​ជោគជ័យ និង​បន្ត​កំណត់​ស្តង់ដារ សម្រាប់​ក្រុមហ៊ុន​ទូរគមនាគមន៍ផ្សេងៗ​ទៀត​នៅ​ជុំវិញ​ពិភពលោក​។ ខ្ញុំ​រំភើប​ណាស់ សម្រាប់​រយៈពេល​ពីរ​បី​ខែ​ខាងមុខនេះ ដែល​យើង​នឹង​បន្ត​ជំរុញ​ដំណើរ​ការឱ្យ​កាន់តែ​ល្អប្រសើរ ស្វែងយល់​ពី​បច្ចេកវិទ្យា ចែករំលែក​បច្ចេកវិទ្យា​ជំនាន់​ក្រោយ និង​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​នៅក្នុង​វិស័យ​អាជីវកម្ម​កាន់តែ​ទូលំទូលាយ ក្នុង​គោលបំណង​នាំមក​នូវ​គុណ​តម្លៃបន្ថែម​ដល់​អតិថិជន​របស់​យើង​»​។​

​ក្រុម​អ្នកវាយតម្លៃ​ប្រចាំ​ស្ថាប័ន Frost & Sullivan អនុវត្ត​វិធីសាស្ត្រ​យ៉ាង​ហ្មត់ចត់ ក្នុងការ​វាយតម្លៃ​យ៉ាង​សុក្រឹត​បំផុត ហើយ​ប្រភេទ​ពានរង្វាន់​ដែល​ផ្តល់ជូន​ជា​រៀងរាល់ឆ្នាំ ត្រូវបាន​ពិនិត្យឡើងវិញ និង​វាយតម្លៃ​ដោយ​ប្រុងប្រយ័ត្ន ដើម្បី​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ទីផ្សារ​បច្ចុប្បន្ន រួមទាំង​និន្នាការ​លេចធ្លោ​ថ្មីៗ​។ ក្រុមហ៊ុន​ដែល​ត្រូវបាន​ជ្រើសរើស ត្រូវបាន​គេ​វាយតម្លៃ​លើ​សូចនាករ ស្តីពី​ការអនុវត្ត​ទីផ្សារ​ពិតប្រាកដ ដែល​រួមមាន​កំណើន​ប្រាក់ចំណូល ចំណែក​ទីផ្សារ និង​កំណើន​ចំណែក​ទីផ្សារ ភាពជា​អ្នកដឹកនាំ​ក្នុងការ​បង្កើត​ផលិតផល យុទ្ធសាស្ត្រ​ទីផ្សារ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាជីវកម្ម​។​

​គួរ​បញ្ជាក់ថា ក្រុមហ៊ុន អ៊ី​ដ​ត​ខូ ដំណើរការ និង​គ្រប់គ្រង​ផលប​ត្រ​លើ​បង្គោល​អង់​តែ​ន​ទូរស័ព្ទ​ក្នុង​តំបន់ ជាង​២៧.០០០ ប្រចាំ​ទីផ្សារ​ចម្បងៗ​ក្នុងប្រទេស​ម៉ាឡេស៊ី ភូមា បង់​ក្លា​ដែ​ស កម្ពុជា ស្រីលង្កា និង​ប៉ា​គី​ស្ថាន​។ ក្នុងនោះ បង្គោល​អង់​តែ​ន ជាង​១៦.៤៦១ ដំណើរការ​ផ្ទាល់​ដោយ​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ និង​ជាង ១០.១០០​ទៀត​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ផ្តល់​សេវា​គ្រប់គ្រង​បង្គោល​អង់​តែ​ន​។

​ព័ត៌មាន​បន្ថែម​នានា​សូម​ទាក់ទង​៖ +603 2268 6014 ។​
​អ៊ីមែល​: [email protected] ។​
​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ សូម​ចូល​មើល​គេហទំព័រ www.edotcogroup.com

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com