ជាតិ
សង្គមជាតិ
សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​ជនជាតិ​១២​នាក់​ដែល​គ្មាន​បណ្ណ​ការងារ​
22, Aug 2018 , 8:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ជនជាតិ​ឥណ្ឌា​១២​នាក់ ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។ ការឃាត់ខ្លួន​នេះ មូលហេតុ​ដោយសារតែ អ្នក​ទាំងនោះ គ្មាន​បណ្ណ​ការងារ ទោះបី​ជាមាន​លិខិតឆ្លងដែន​ក្ដី​។ នេះ​បើតាម​ការផ្សាយ​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​កាលពី​ថ្ងៃទី​២២ ខែសីហា​។​



​លោក វរសេនីយ៍ទោ ជា ចិ​ត្រា នាយការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​ឃាត់ខ្លួន​ជនជាតិ​ឥណ្ឌា​ចំនួន ១២​នាក់​នេះ ដោយមាន​ការចួលរួម​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចម្រុះ បាន​ត្រួតពិនិត្យ​ជនជាតិ​ឥណ្ឌា ដែល​ឆ្លងដែន និង​ធ្វើការ​ខុសច្បាប់​ស្ថិតនៅ ផ្ទះ​លេខ​៣០E1 និង​ផ្ទះ​លេខ​៣៤ ផ្លូវជាតិ​លេខ​៨១ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ​។​

​នា​ការចុះ​ត្រួតពិនិត្យ សមត្ថកិច្ច​រកឃើញ​វត្តមាន​ជនជាតិ​ឥណ្ឌា​១៤​នេះ​ដោយ​២​នាក់​មាន​លិខិតឆ្លងដែន និង​មាន​បណ្ណ​ការងារ និង​១២​នាក់ មានតែ​លិខិតឆ្លងដែន ប៉ុន្តែ​គ្មាន​បណ្ណ​ការងារ​៕


Tag:
 អន្តោប្រវេសន៍​
 ​ជនជាតិ​ឥណ្ឌា​
 ​ជា ចិ​ត្រា
© រក្សាសិទ្ធិដោយ thmeythmey.com