ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រើ​ម៉ាស៊ីនត្រជាក់​មិន​ប្រយ័ត្ន នឹង​ឆក់យក​ជីវិត​អ្នក​
26, Aug 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ចំណុច​ដែល​គួរតែ​ប្រយ័ត្ន នៅពេលដែល​អ្នកបើក​ម៉ាស៊ីនត្រជាក់ ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    នៅពេលដែល​អ្នក​ទើបតែ​បើក​ម៉ាស៊ីនត្រជាក់ អ្នក​គួរតែ​បើក​បង្អួច​ជាមុនសិន ដើម្បី​ឲ្យ​បាក់តេរី​ទាំងឡាយ​អាច​ហើរ​ចេញ​ក្រៅ​អស់ ទើប​បិទ​បង្អួច​វិញ​។ ការធ្វើ​បែបនេះ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវដង្ហើម​របស់​អ្នក​។​

2.    អ្នក​គួរតែ​បើក​បង្អួច​នៅ​ចន្លោះ​ម៉ោង​៩ ដល់​ម៉ោង​១១​ព្រឹក ម៉ោង​១ ដល់​ម៉ោង​៤​ល្ងាច និង​ម៉ោង​៧ ដល់​ម៉ោង​១០​យប់​។ ក្នុង​រយៈពេល​៣​នេះ អ្នក​គួរតែ​ឲ្យ​មាន​ខ្យល់​ចេញចូល​ក្នុង​បន្ទប់ ទើប​មិន​ធ្វើ​ឲ្យ​ខ្យល់​កង្វក់​ផ្ទុក​ក្នុង​បន្ទប់ ដោយ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​។​

3.    ចំពោះ​អ្នក​ដែលមាន​ជំងឺ​លើស​សម្ពាធ​ឈាម មិនគួរ​តម្រូវ​សីតុណ្ហភាព​ម៉ាស៊ីនត្រជាក់​ឲ្យ​ទាប​ពេក​ទេ ជាពិសេស ពេលដែល​អ្នក​ទើបតែ​មកពី​ក្រៅ​។ នៅពេលដែល​អ្នកបើក​ម៉ាស៊ីនត្រជាក់​ទាប​ពេក នឹងធ្វើ​ឲ្យ​សរសៃឈាម​អ្នក​រីក​ធំ​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​អ្នក​អាច​ឡើង​ខ្ព​ស់បាន​មួយ​រំពេច​។​

4.    នៅក្នុង​រដូវក្តៅ ម៉ាស៊ីនត្រជាក់​អ្នក គួរតែ​លាង​សម្អាត​ម្តង​ក្នុង​មួយខែ ទើប​អាច​សម្លាប់​មេរោគ​ទាំងឡាយ​ឲ្យ​ងាប់​អស់​។ ដូចនេះ អ្នកនឹង​អាច​បើក​ម៉ាស៊ីនត្រជាក់​ប្រើ​ដោយ​សុវត្ថិភាព មិន​ងាយ​ធ្វើ​ឲ្យ​សុខភាព​អ្នក​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ឡើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com