ពីនេះ ពីនោះ
«​អក​ហ្សើ​»​ជា​កម្ចី​ពី​បារាំង និង​ជា​ភាសា​អង់គ្លេស​ថា «Offside»
26, Aug 2018 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
«​អក​ហ្សើ​» ជា​កម្ចី​ពី​បារាំង ដែល​និយាយ​ជា​ភាសា​អង់គ្លេស Offside បកប្រែ ជា​ភាសា​ខ្មែរ​មានន័យថា ចេញ ឬ​ហួស​ពី​កន្លែង​ដែល​បានកំណត់​។ និយាយ​មែនទែនទៅ​ពលរដ្ឋ​ខ្មែរ ភាគច្រើន​ចូលចិត្ត​ប្រើប្រាស់​ពាក្យ​កម្ចី ពី​បរទេស​ច្រើន ពោល «​អក​ហ្សើ​» ជា​ពាក្យ​ដែល ពេញនិយម​សម្រាប់​ពលរដ្ឋ​ទូទៅ​ប្រើ​ជា​យូរ​មកហើយ គ្រាន់តែ​អ្នកខ្លះ​មិន​ច្បាស់​ថា ពាក្យ​នេះ មាន​ប្រភព​មកពីណា​តែប៉ុណ្ណោះ​។



​ជាទូទៅ កីឡាករ​បាល់ទាត់ និង​អ្នក​អធិប្បាយ​ក្នុង​កម្មវិធី​ការប្រកួត​បាល់ទាត់​ជាតិ និង​អន្តរជាតិ តែងតែ​ប្រើពាក្យ​«Offside» ជាង​ពាក្យ «​អក​ហ្សើ​» ជា​កម្ចី​ពី​បារាំង​។ ពួកគេ​ប្រើពាក្យ​នេះ ចង់​សំដៅលើ ការទា​ត់បាល់​ដោយ​កេងចំនេញ​ពី​គូរ​ប្រកួត និង​ជាការ​ទាត់​ជំហរ​ក្រៅ​ល្បែង ជាដើម​។ ឧទាហរណ៍​៖  កីឡាករ​ម៉ាឡេស៊ី  បានធ្វើ​ការតវ៉ា ដោយសារ​ពួកគេ​យល់ថា គូប្រកួត​ទាត់​បាល់ Offside ខណៈពេលដែល​អាជ្ញាកណ្តាល​លើក​ខ្សែបន្ទាត់​លើក​ទង់​។​

​មាន​ពាក្យ​ជាច្រើន​ទៀត ដែល​កត់សម្គាល់ថា ពលរដ្ឋ​ខ្មែរ​និយម​ប្រើប្រាស់​ពាក្យ​កម្ចី​ពី​បរទេស​ច្រើនជាង​ពាក្យ​ខ្មែរ​ទៅទៀត​។ ពាក្យ​ទាំងនោះ​មានដូចជា តាប​ឡូ ឬ​ក្តា​ខៀន​(​ពាក្យ​ខ្មែរ ក្តារ​ឆ្នូ​ន​), អូ​តែ​ល​(​ពាក្យ​ខ្មែរ សណ្ឋាគារ​), សៀវភៅ ជា​កម្ចី​ពី​ចិន​, ស៊ីម៉ងត៍​(​ជា​កម្ចី​ពី​បារាំង​), លុយ​(​ជា​ពាក្យ​បារាំង​) ពាក្យ​ខ្មែរ ប្រាក់ ឬ​ថវិកា​, ហាងឆេង​,​ហ្វ្រេ​ន​ឆាយ ជាដើម​៕




Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com