កីឡាអន្តរជាតិ
អន្តរជាតិ
មហាសេដ្ឋីឥណ្ឌូណេស៊ី លោក Bambang បានមេដាយសំរឹទ្ធលើការប្រកួតល្បែងបៀក្នុង Asian Games
27, Aug 2018 , 6:48 pm        
រូបភាព
លោក Michael Bambang Hartono បានមេដាយ​សំរឹទ្ធ​១ លើ​ប្រភេទ​កីឡា​បៀ (Bridge) ក្នុង​វិញ្ញាសា Supermixed ជា​ក្រុម នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ី Asian Games។ រូបថត AFP
លោក Michael Bambang Hartono បានមេដាយ​សំរឹទ្ធ​១ លើ​ប្រភេទ​កីឡា​បៀ (Bridge) ក្នុង​វិញ្ញាសា Supermixed ជា​ក្រុម នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ី Asian Games។ រូបថត AFP
មហាសេដ្ឋី​លោក Michael Bambang Hartono និង​ជា​អត្ត​ព​លិ​ក​ឥណ្ឌូណេស៊ី​ឈ្នះ​មេដាយ​សំរឹទ្ធ​១ លើ​ប្រភេទ​កីឡា​បៀ (Bridge) ក្នុង​វិញ្ញាសា Supermixed ជា​ក្រុម នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ី Asian Games ឆ្នាំ​២០១៨​។​



​បុរស​វ័យ ៧៨​ឆ្នាំរូបនេះ ​ដែលជា​ម្ចាស់​ក្រុមហ៊ុន​បារី Djarum clove និង​ធនាគារ BCA បាន​ប្រកួត​ចាញ់​ក្រុម​ចិន​ក្នុង​លទ្ធផល ៦០-១៣៧ ក្នុង​វិញ្ញាសា Supermixed ជា​ក្រុម​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នាទី​លាន​ប្រកួត JIExpo ក្នុង​ក្រុង​ហ្សា​ការ​តា ដោយ​ទទួលបាន​មេដាយ​សំរឹទ្ធ​ស្ទួន​ជាមួយ​ហុងកុង​។​

លោក Bambang ដែលជា​មហាសេដ្ឋី​លំដាប់​ទី​១​នៅ​ឥណ្ឌូណេស៊ី​មាន​ប្រាក់​ដល់​ទៅ ៨,៧​ពាន់​លាន​ដុល្លារ​អាមេរិក បាន​ចូលរួម​ប្រកួតប្រជែង​ជាមួយ​មិត្ត​រួម​ក្រុម​៥​រូប​ផ្សេងទៀត រួមមាន​លោក Bert Toar Polii វ័យ​៦៤​ឆ្នាំ លោក Frangky Karwur វ័យ​៥២​ឆ្នាំ  លោក Jemmy Bojoh អាយុ​៤៧​ឆ្នាំ និង​កីឡាការិនី​ពីររូប​ទៀត​មាន​អ្នកស្រី Conny Sumampauw អាយុ​៤៣​ឆ្នាំ និង Rury Andhani អាយុ​៣៤​ឆ្នាំ​។​

ក្រៅពី​បាន​សំរឹទ្ធ​លើ​វិញ្ញាសា Supermixed ជា​ក្រុម​នេះ ក្រុមកីឡា​បៀ​ឥណ្ឌូណេស៊ី​ក៏​ទទួលបាន​មេដាយ​សំរឹទ្ធ​មួយ​ផ្សេងទៀត​លើ​វិញ្ញាសា Mixed ជា​ក្រុម​ផ្នែក​បុរស ពី​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​១៨​នេះ ក្រោយ​ចាញ់​ចិន​ក្នុង​វគ្គ​ពាក់កណ្តាល់​ផ្តាច់ព្រ័ត្រ​ដូចគ្នា​ក្នុង​លទ្ធផល ៨៧-១២១៕



Tag:
 Asian Games
  Michael Bambang Hartono
  Bridge
© រក្សាសិទ្ធិដោយ thmeythmey.com