អត្ថបទពាណិជ្ជកម្ម
CAM-ASEAN រៀបចំ​សិក្ខាសាលា​ដ៏​ធំ​មួយ​ប្រចាំឆ្នាំ ស្តីពី​ការតម្រង់​ទិសលើ​មុខជំនាញ​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​
28, Aug 2018 , 2:54 pm        
រូបភាព
ដោយ:
​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន​(CAM-ASEAN) នឹង​រៀបចំ​សិក្ខាសាលា​មួយ​ស្តីពី​«​ការតម្រង់​ទិសលើ​មុខជំនាញ​សិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​» នៅ​ថ្ងៃទី​១៤ ខែកញ្ញា​ខាងមុខ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ​។ សិក្ខាសាលា​នេះ រៀបចំឡើង​ក្នុង​បំណង​ចែករំលែក​ទស្សនៈ និង​បទពិសោធន៍​របស់​រៀម​ច្បង​ដែល​ជោគជ័យ​ជូន​ដល់​ប្អូនៗ​ដែល​ទើបតែ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​ក្នុងពេល​ថ្មីៗ​នេះ​។
 
 
​សិស្សានុសិស្ស នឹង​ទទួលបាន​គន្លឹះ​ល្អ និង​មាន​សារៈសំខាន់ នៅក្នុង​ការជ្រើសរើស​មុខ​វិជ្ជា​សិក្សា​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​ឲ្យ​បាន​ត្រឹមត្រូវ នៅក្នុង​សិក្ខា​សាល​នេះ​។ លើសពីនេះ​ទៀត ពួកគេ​ក៏​នឹង​ទទួលបាន​នូវ​ព័ត៌មាន​នានា ក៏ដូចជា​និន្នាការ​ទីផ្សារការងារ​នៅក្នុង​ប្រទេស​កម្ពុជា និង​អាស៊ាន នាពេល​បច្ចុប្បន្ន និង​អនាគត​។ 


 
​ព័ត៌មាន​លម្អិត​សូម​ទាក់ទង ឬ​កក់​សំបុត្រ​ឥឡូវនេះ នៅ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន ដែលមាន​អាសយដ្ឋាន​នៅ​អគារ​លេខ ១៨B ផ្លូវ ២០៥ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន ខាងត្បូង​ភោជនីយដ្ឋាន ខ្មែរ​-​ថៃ អូ​ទ្បាំ​ពិ​ក ចម្ងាយ ៥០ ម៉ែត្រ បត់​ចូល​តាម​ហាង​លក់​ផ្លែឈើ ស្រីមុំ​អូ​ទ្បាំ​ពិ​ក​។ សិស្សានុសិស្ស​ក៏​អាចទាក់ទង​ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម​តាមរយៈ​លេខ​ទូ​ស័ព្ទ ៖ 0២៣ ៩៧៦ ៩៩៩ / 0៧0 ៧៧៤ ៤៥០ ឬ​តាម​គេហទំព័រ​៖ www.cam-asean.com  និង​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​៖ www.facebook.com/camaseaninstitute
 
សូម​កក់​សំបុត្រ​តាមរយៈ​៖ https://goo.gl/jKYZiz
 


(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com