កីឡាអន្តរជាតិ
អន្តរជាតិ
ក្បាច់​ស៊ុត​បក​ចេក​របស់ Ronaldo ឈ្នះ​គ្រាប់​បាល់​ល្អ​បំផុត​ប្រចាំ​រដូវ​កាល UCL ឆ្នាំ​២០១៨
29, Aug 2018 , 7:39 pm        
រូបភាព
​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ដោយ​ការប្រើ​ក្បាច់​ពិសេស​លោត​បក​ក្រោយ (Bicycle Kick) របស់​ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo ក្នុងការ​ប្រកួត​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ UEFA Champions League ឈ្នះ​គ្រាប់​បាល់​ល្អ​បំផុត​ប្រចាំ​រដូវ​កាល UEFA.com Goal of the Season​។​


 
​គ្រាប់​បាល់​របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៣៣​ឆ្នាំ​ដែល​ស៊ុត​ក្នុង​ជ័យជម្នះ​របស់ Real លើ Juventus ក្នុង​លទ្ធផល ៣-០ ក្នុងការ​ប្រកួត​ជើង​ទី​១ ក្របខណ្ឌ Champions League កាលពី​ខែមេសា​កន្លង​ទៅនោះ​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ ១៩៧៤៩៦​។​
 
 
​ចំណាត់ថ្នាក់​ទី​២ បាន​ទៅ​ខ្សែប្រយុទ្ធ​បារាំង Dimitri Payet ដែល​ស៊ុត​ឲ្យ MARSEILLE យកឈ្នះ RB Leipzig ៥-២ ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​ជើង​ទី​២ កាលពី​ថ្ងៃទី​១២ ខែមេសា ទទួលបាន​សំឡេង ៣៥៥៥៨​។​
 
 
 ហើយ​លេខ​៣ បាន​ទៅ​កីឡាការិនី Eva Navarro ដែល​ស៊ុត​ឲ្យ​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​យកឈ្នះ​អាល្លឺម៉ង់ ២-០ ក្នុង​ការប្រកួត​ផ្ដាច់ព្រ័ត្រ UEFA European Women's Under-17 Championship កាលពី​ថ្ងៃទី​២១ ខែឧសភា​កន្លងទៅ ដោយ​គ្រាប់​បាល់​នោះ​ទទួលបាន ២៣,៣១៥ សំឡេង​។​
 
 
​កីឡាករ​ដែល​ឈ្នះ​ពាន UEFA.com Goal of the Season កន្លងមក​រួមមាន​៖
២០១៥៖ Lionel Messi (Barcelona) Vs Bayern ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៥
២០១៦៖ Lionel Messi (Barcelona) Vs Roma  ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥
២០១៧៖ Mario Mandžukić (Juventus) Vs Real Madrid ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៧
២០១៨៖ Cristiano Ronaldo (Real Madrid) Vs Juventus ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៨

Tag:
 បាល់ទាត់​
  គ្រាប់​បាល់​ល្អ​បំផុត​
  UEFA.com Goal of the Season
© រក្សាសិទ្ធិដោយ thmeythmey.com