កីឡាអន្តរជាតិ
អន្តរជាតិ
វីរបុរស​ប្រេ​ស៊ី​ល Ronaldo ក្លាយជា​ម្ចាស់​ក្លិប Valladolid នៅ La Liga
29, Aug 2018 , 5:56 pm        
រូបភាព
 ​វីរបុរស​ប្រេ​ស៊ី​ល Ronaldo បាន​ក្លាយជា​ម្ចាស់​ក្លិប Real Valladolid នៃ​ក្របខណ្ឌ​លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga ក្រោយ​ទិញយក​ភាគហ៊ុន​ច្រើនជាងគេ​មកកាន់​កាប់​ក្នុងតម្លៃ ២៧​លាន​ផោន (៣៤​លាន​ដុល្លារ​អាមេរិក​)​។​


 
Ronaldo Nazario បានបញ្ចប់​កិច្ចព្រមព្រៀង​ទិញដូរ​ដោយ​ជោគជ័យ បន្ទាប់ពី​បើ​កិច្ចចរចា​អស់​រយៈពេល​២១​ថ្ងៃ ខណៈ​ក្លិប Valladolid កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​។​
 
​ម្ចាស់​ពាន Ballon d'Or ពីរ​សម័យ ដែលមាន​ទ្រព្យសម្បត្តិ​សរុប ១៦៥​លាន​ដុល្លារ បាន​ចំណាយ​ប្រាក់​៣៤​លាន​ដុល្លារ ដើម្បី​ទិញយក​ក្លិប​ទើប​ឡើង​ពី​លី​ក​លំដាប់​ទី​២​អេ​ស្ប៉ា​ញ​នៅ​រដូវ​កាល​នេះ​ពី​អ្នកជំនួញ​ម៉ិ​ស៊ិ​កលោក Ernesto Tinajero​។​
 
Real Valladolid បាន​ឈានទៅ​កាន់​ក្របខណ្ឌ​កំពូល La Liga វិញ​ដោយ​យកឈ្នះ​ការប្រកួត​វគ្គ Play-off បន្ទាប់ពី​ទទួលបាន​ចំណាត់ថ្នាក់​ទី​៥ ពី​ក្របខណ្ឌ Segunda División​។ ២​ប្រកួត​សម្រាប់​រដូវ​កាល​ថ្មី Valladolid ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​១៤ ដោយ​ប្រកួត​ស្មើ​១ និង​ចាញ់​១៕
 
 

Tag:
 បាល់ទាត់​
  Real Valladolid
  Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com