កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​វាយ​កូន​បាល់​ជប៉ុន Nishikori មាន​ចំណូល​ខ្ពស់​ជាងគេ​នៅ​អាស៊ី
01, Sep 2018 , 8:59 pm        
រូបភាព
Front-ពីឆ្វេងទៅស្នាំ កីឡាករវាយកូនបាល់ Kei Nishikori កីឡាករគ្រីឃីត Virat Kohli និងកីឡរករប៊េសបល Masahiro Tanaka
Front-ពីឆ្វេងទៅស្នាំ កីឡាករវាយកូនបាល់ Kei Nishikori កីឡាករគ្រីឃីត Virat Kohli និងកីឡរករប៊េសបល Masahiro Tanaka
បើទោះបី​អត្ត​ព​លិ​ក​អាស៊ី​មិនសូវ​មានមុខ​ក្នុង​តារាងបញ្ជី​ឈ្មោះ​ក្នុងនាម​កីឡាករ​ដែល​រកចំណូលបាន​ច្រើន​ប្រចាំឆ្នាំ​ក៏ដោយ ប៉ុន្តែ​ក៏មាន​កីឡាករ​មួយចំនួន​ដែល​រក​ចំណូល​ច្រើន​នៅលើ​ទីលាន និង​ក្នុង​ក្របខណ្ឌ​កីឡា​លំដាប់​ពិភពលោក​ផងដែរ​។​


 
​ទស្សនា​វដ្ត Forbes បាន​ចុះបញ្ជី​អត្ត​ព​លិ​ក​ដែល​រកចំណូលបាន​ច្រើន​ចុងក្រោយ​បំផុត​កាលពី​ខែមិថុនា ឆ្នាំ​២០១៨ ដោយ​ក្នុងនោះ​ក៏មាន​ឈ្មោះ​កីឡាករ​អាស៊ី​មួយចំនួន​ផងដែរ​ក្នុងចំណោម​អត្ត​ព​លិ​ក​ដែលមាន​ប្រាក់ចំណូល​ខ្ពស់បំផុត​ទាំង​១០០​នាក់​នៅលើ​ពិភពលោក​។​
 
​កីឡាករ​វាយ​កូន​បាល់​លំដាប់​ពិភពលោក Kei Nishikori របស់​ជប៉ុន​ឈរ​នៅ​លំដាប់ថ្នាក់​ទី​១​ក្នុងនាម​អត្ត​ព​លិ​ក​អាស៊ី​ដែល​រកចំណូលបាន​ច្រើនជាងគេ តែ​នៅ​លេខ​រៀង​ទី​៣៥​ពិភពលោក​ដោយ​ទទួលបាន​ប្រាក់​ប្រចាំឆ្នាំ ៣៤,៦​លាន​ដុល្លារ​អាមេរិក​។ បន្ទាប់​គឺ​កីឡាករ​គ្រី​ឃី​ត (Cricket) ឥណ្ឌា Virat Kohli ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៨៣​ពិភពលោក​រកចំណូលបាន ២៤​លាន​ដុល្លារ និង​កីឡាករ Baseball របស់​ជប៉ុន Masahiro Tanaka ឈរ​នៅ​លេខ​រៀង​ទី​៩៥ ដោយ​ទទួលបាន​ប្រាក់ចំណូល​ប្រចាំឆ្នាំ ២៣,១​លា​នុដ​ល្លារ​។​
 
​ទស្សនា​វ​ដ្តី​ល្បីឈ្មោះ​លំដាប់​ពិភពលោក​មួយ​នេះ ក៏បាន​បង្ហាញ​ឈ្មោះ​កីឡាការិនី​វាយ​សី​របស់​ឥណ្ឌា Pusarla Venkata Sindhu ដែល​កំពុងតែ​ល្បីឈ្មោះ និង​ទទួលបាន​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ច្រើន​គូរ​សមបើ​ទោះបី​មិន​ស្ថិ​ន​ក្នុងចំណោម​១០០​នាក់​របស់​ពិភពលោក​ក៏ដោយ​។​

 
​កីឡាការិនី​វ័យ​២៣​ឆ្នាំ​ដែល​ទទួលបាន​មេដាយប្រាក់​ពី​កីឡា​អាស៊ី ឆ្នាំ​២០១៨ នៅ​ឥណ្ឌូណេស៊ី​លើ​វិញ្ញាសា​វាយ​ទោល​រូបនេះ រកប្រាក់​ចំណូល​ប្រចាំឆ្នាំ​សរុប ៨,៥​លាន​ដុល្លារ​។​


 
​ដោយឡែក កីឡាករ​ហែល​ទឹក​ចិន Sun Yang ដែលជា​ម្ចាស់​មេដាយមាស​អូឡាំពិក និង​កីឡា​ស៊ី Asian Games 2018 រកប្រាក់​ចំណូល​បាន​កាលពី​ឆ្នាំមុន ៩​លាន​ដុល្លារ​អាមេរិក​៕
 
 

Tag:
 Forbes
  Kei Nishikori
  អត្ត​ព​លិ​កមាន​ចំណូល​ខ្ពស់បំផុត
© រក្សាសិទ្ធិដោយ thmeythmey.com