កីឡាអន្តរជាតិ
អន្តរជាតិ
Watford បន្តកំណត់ត្រាឈ្នះ៤ប្រកួត​ជាប់គ្នា​ស្មើ​ Liverpool និង Chelsea
03, Sep 2018 , 9:31 am        
រូបភាព
ដោយ: ថ្មីៗ
Watford តាម​វាយបក​រហូតដល់​ឈ្នះ Tottenham Hotspur ២-១ ដែលជា​ជ័យជម្នះ ៤​លើក​ជាប់​គ្នា សម្រាប់​ការបើក​រដូវ​កាល​ថ្មី​នៃ​ក្របខណ្ឌ English Premier League​។ បច្ចុប្បន្ន Watford ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣​បណ្តោះអាសន្ន ដោយមាន​១២​ពិន្ទុ​ស្មើ Liverpool និង Chelsea ដែល​រក្សា​កំណត់ត្រា​ឈ្នះ​រហូត​ដូចគ្នា​។​



​ម្ចាស់​ការពារ​តំណែង​ជើងឯក Manchester City ឈរ​នៅ​លេខ​៤ ដោយ​រក្សា​កំណត់ត្រា​មិន​ស្គាល់​ចាញ់ ប៉ុន្តែ​ស្មើ​១​ប្រកួត​។ ផ្ទុយទៅវិញ West Ham United ជា​ក្រុម​តែមួយគត់​ដែល​មិនទាន់មាន​ពិន្ទុ​រាប់ ខណៈ Cardiff, Huddersfield, Newcastle និង Burnley មិនទាន់​ស្គាល់​ជ័យជម្នះ​លើកដំបូង​របស់ខ្លួន​ឡើយ​។​

​លទ្ធផល​ប្រកួត​សប្តាហ៍​ទី​៤៖
​ថ្ងៃអាទិត្យ​៖

-Burnley 0 Manchester United 2 (Lukaku 27, 44)
-Cardiff 2 (Camarasa 45, Ward 70) Arsenal 3 (Mustafi 12, Aubameyang 62, Lacazette 81)
-Watford 2 (Deeney 69, Cathcart 76) Tottenham 1 (Doucoure 53-og)

​ថ្ងៃ​សៅរ៍​៖
-Leicester 1 (Ghezzal 63) Liverpool 2 (Mane 10, Firmino 45)
-Brighton 2 (Murray 67, 84-pen) Fulham 2 (Schurrle 43, Mitrovic 62)
-Chelsea 2 (Pedro 72, Hazard 85) Bournemouth 0
-Crystal Palace 0 Southampton 2 (Ings 47, Hojbjerg 90)
-Everton 1 (Calvert-Lewin 36) Huddersfield 1 (Billing 34)
-Manchester City 2 (Sterling 8, Walker 52) Newcastle 1 (Yedlin 30)
-West Ham 0 Wolves 1 (Traore 90) ៕


© រក្សាសិទ្ធិដោយ thmeythmey.com