អន្តរជាតិ
Fake News? អ្នកជំនាញ Google Maps ម្នាក់​ថា Search ឃើញ MH370 ក្នុងព្រៃ​ដ៏​ជ្រៅ​មួយ​នៅ​កម្ពុជា​?
04, Sep 2018 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
Fake News? លោក Ian Wilson អ្នកជំនាញ Google Maps ម្នាក់​បាន​ថ្លែងប្រាប់​សារព័ត៌មាន Daily Star  ផ្តាច់មុខ​ថា យន្តហោះ MH370 ធ្លាក់ចូល​ក្នុងព្រៃ​ដ៏​ជ្រៅ​មួយ​។ អ្នកជំនាញ​អង់គ្លេស​រូបនេះ បាន​អះអាងថា លោក​បាន​រកឃើញ​តាមរយៈ Google Earth នូវ​បំបែក​របស់​យន្តហោះ​ដែលមាន​ទំហំ​ដូច​យន្តហោះ​ប៊ូ​អ៊ីង 777-200 នៃ​ជើងហោះហើរ MH 370 យ៉ាង​ដូច្នោះ​ដែរ​។​



​លោក​បាន​បញ្ជាក់ថា បំណែក​ដែល​លោក​បាន Search ឃើញ​នោះ ស្ថិតក្នុង​ព្រៃ​ដ៏​ជ្រៅ​មួយ​ក្នុងប្រទេស​កម្ពុជា ដោយ​ទំហំ​មាន​បណ្តោយ​៧០​ម៉ែត្រ ហើយ​ធំ​ជាង​យន្តហោះ​ប៊ូ​អ៊ីង 777 ធម្មតា​ចំនួន​៦៣,៧​ម៉ែត្រ ប៉ុន្តែ​នៅមាន​ចំណុច​អាថ៌កំបាំង​ផ្សេងទៀត​។​

​ទាក់ទង​នឹង​អ្វីដែល​បាន​ស្រាវជ្រាវ​ឃើញ​តាម Google Maps លោក Wilson ចង់​ធ្វើដំណើរ​ទៅកាន់​ទីតាំង​ផ្ទាល់​ដើម្បី​បើក​ការស្រាវជ្រាវ និង​ទម្លាយ​អាថ៌កំបាំង​ដ៏​ធំ​បំផុត​ក្នុង​វិស័យ​អាកាសចរណ៍​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ការសន្និដ្ឋាន​របស់លោក Wilson មិនសូវ​ជា​ទទួលបាន​នូវ​ការចាប់អារម្មណ៍​ឡើយ ពីព្រោះ​វា​មិនមែនជា​រឿង​ថ្មី​នោះឡើយ ដែលមាន​មនុស្ស​អះអាង​ពី​ការរកឃើញ​យន្តហោះ MH370 ដែល​បាន​បាត់​ដំណឹង​សូន្យឈឹង​កាលពី​ជាង​៤​ឆ្នាំ​មនុស្ស​ជាមួយ​មនុស្ស​២៣៩​នាក់​ក្នុង​ដំណើរ​ពី​ក្រុង​គូ​ឡា​ឡាំ​ពួរ ទៅ​ក្រុង​ប៉េកាំង​។​

​ការសន្និដ្ឋាន​កន្លងមក ត្រូវបាន​ចាត់ទុកថា ជា​ព័ត៌មាន​ក្លែងបន្លំ (Fake News) តែប៉ុណ្ណោះ​(https://www.thesun.co.uk/news/7161569/missing-mh370-flight-report-faked/) ៕
https://www.mirror.co.uk/news/weird-news/google-maps-tech-expert-claims-13184611

 ​

Tag:
 MH370
© រក្សាសិទ្ធិដោយ thmeythmey.com