អត្ថបទពាណិជ្ជកម្ម
vivo V11 និង V11i បើក​ឲ្យ​កម្មង់​ទុកជាមុន​ហើយ ចាប់ពី​ថ្ងៃទី​៥ ខែកញ្ញា​នេះ​
04, Sep 2018 , 3:23 pm        
រូបភាព
​ក្រោយពី​បាន​ជោគជ័យ​ជាមួយ​ស្មា​ត​ហ្វូ​ន​ជាច្រើន​ស៊េរី​ដូចជា V9, X21,Y85 នៅក្នុង​ទីផ្សារ​រួចមក ពេលនេះ vivo បានប្រកាស​នាំចូល​ស្មា​ត​ហ្វូ​ន​ដ៏​ស្រស់ស្អាត​ជំនាន់​ក្រោយ​របស់ខ្លួន ចូលមក​ទីផ្សារ​ប្រទេស​កម្ពុជា​យើង នៅក្នុងពេល​ឆាប់ៗ​នេះហើយ​។
 
​ម៉ូ​ឌែ​ល​ចុងក្រោយ​មាន​ពីរ មក​ដំណាលគ្នា ឯ​ឈ្មោះ​ក៏​ស្រដៀង​គ្នា​ដែរ គឺ V11 និង V11i​។ vivo នឹង​សម្ពោធ​ការមកដល់​ជា​ផ្លូវការ​ស្មា​ត​ហ្វូ​ន​ទាំងពីរ​ម៉ូ​ឌែ​ល​នេះ យ៉ាង​ធំ​សម្បើម អម​ជាមួយ​ការប្រគំ​តន្ត្រី «Music Run Glow Concert»​។  តារា​តំណាង​របស់ខ្លួន ទាំងបី ក៏ដូចជា​តារា​ល្បីៗ​ទៀត​ជាច្រើនរូប​ទៀត នឹងចូលរួម​ក្នុងការ​ប្រគំ​តន្ត្រី​ដ៏​សម្បើម​នេះ​ផងដែរ ដែល​ព្រឹត្តិការណ៍​នេះ នឹង​រៀបចំ​នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ ព្រមទាំង​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​ហង្ស​មាស​ផងដែរ​។​
 
vivo V11 និង V11i មិន​ត្រឹម​តែមាន​រូបរាង​ស្រស់ស្អាត​ប៉ុណ្ណោះ​ទេ វា​ក៏មាន​បំពាក់​ជាមួយ​លក្ខណៈពិសេស​មួយ​ចំនួន​ផងដែរ​ដូចជា​៖ 
-​ ​អាច​ស្កេ​ន​ម្រាមដៃ​ដោយផ្ទាល់​នៅលើ​អេក្រង់​បាន (​សម្រាប់តែ​ម៉ូ​ឌែ​ល V11​ប៉ុណ្ណោះ​)​។​
-​ ​មុខងារ​សាក​ថ្ម​បាន​លឿន សាក​ថ្ម ៥​នាទី  និយាយ​ទូរស័ព្ទ​បាន​ដល់​ទៅ ២​ម៉ោង​៣០​នាទី​(​ម៉ូ​ឌែ​ល V11)​។ ចំណែក​ម៉ូ​ឌែ​ល V11i វិញ សាក​ថ្ម ៥​នាទី  និយាយ​ទូរស័ព្ទ​បាន​ដល់​ទៅ ៣​ម៉ោង​            ៤៨​នាទី អម​ជាមួយ​ប្រព័ន្ធ​សុវត្ថិភាព​ក្នុងការ​សាក​ថ្ម ដែល​អនុញ្ញាត​ឲ្យ​អ្នក​សាក​ថ្ម​បណ្តើរ លេង​បណ្តើរ​បាន​។​
-​ ​កាមេរ៉ា​ឆ្លាត​វៃ ជាមួយ​មុខងារ​AI អាច​ឲ្យ​អ្នក​ចាប់យក​សកម្មភាព​ជុំវិញខ្លួន បាន​យ៉ាង​ល្អ​គ្រប់​កាលៈទេសៈ​។​
-​ ​មុខងារ​ស្កេ​ន​មុខ​សុវត្ថិភាព Face Access​។​
-​ ​អេក្រង់​ធំ​ថ្លា (Full-Display) រចនា​បែប តំណក់ទឹក និង​ផ្តល់​រូបភាព​បានល្អ​ជាង​មុន​។​
-​ ​ជម្រើស​ពណ៌​ថ្មី (Fusion Colors)​។​
-​ ​កម្លាំង​ម៉ាស៊ីន និង​អង្គ​ផ្ទុក​ទិន្នន័យ​កាន់តែ​ធំ (​រៀបរាប់​លម្អិត នៅពេលដែល​វា​មកដល់​ជា​ផ្លូវការ​)​។​
 
​សម្រាប់​អតិថិជន​ដែលជា Fan របស់ vivo និង​មានបំណង​ចង់​ក្លាយខ្លួនជា​ម្ចាស់​របស់ V11/V11i អ្នក​អាច​កុម្ម៉ង់​ទុក​ចាប់ពីពេលនេះ​បាន នៅតាម​ក្រុមហ៊ុន vivo ឬ​ហាង​លក់​ទូរស័ព្ទ​នានា ដែលជា​តំណាង​ចែកចាយ​របស់ vivo ជាមួយនឹង​កញ្ចប់​កាដូ​ពិសេស​រួមមាន​ដូចជា កា​តាប​ស្ពាយ V11 ដ៏​ស្រស់ស្អាត​,​ដង​សែ​ល​ហ្វី​,​ដប​ទឹក​រក្សា​កម្តៅ​,​កាស និង​បន្តោង vivo រួម​នឹង​ស៊ីម​កាត​ភ្ជាប់​ជាស្រេច​ជាមួយ​គម្រោង​ស្មា​ត​ធំ ហ្មង ២៤​សប្តាហ៍​។​

សម្រាប់​ព័ត៌មាន​បន្ថែម​: https://www.facebook.com/vivosmartphonekh/ ៕







​(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com