ជាតិ
​​​ន​យោ​បាយ​ជាតិ​
អង្គទូត​ជាង​១០​រូប និង​តំណាង​អង្គការ​អន្តរជាតិ​៧ ចូ​ល​រួម​សម័យបើក​កិច្ចប្រជុំសភា​ដំបូង​
05, Sep 2018 , 10:02 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋសភា បើក​កិច្ចប្រជុំ​ដំបូង​នៃ​នីតិកាល​ទី​៦ ក្រោម​ព្រះរាជាធិបតី នៃ​ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ ។ ក្រៅពី​តំណាងរាស្ត្រ​ដែល​ជាប់ឆ្នោត ក៏មាន​បណ្ដា​អង្គទូត​ជាង​១០​រូប និង​អង្គការ​អន្តរជាតិ​ចូលរួម តាម​ការអញ្ជើញ​របស់​រដ្ឋសភា​ផងដែរ​។​



​ក្នុងចំណោម​អង្គទូត​ប្រចាំ​កម្ពុជា​ប្រមាណ​៣០ ដែល​រដ្ឋសភា​បាន​អញ្ជើញ​នោះ គឺមាន​អង្គទូត​ជាង​១០ បានមក​តាម​សំណើ​របស់​រដ្ឋសភា​។ ចំណែក​អង្គការ​អន្តរជាតិ​ចំនួន​៧​ទៀត ក៏បាន​ចូលរួម​ដែរ​។ នេះ​បើតាម​ជំនួយការ​នាយកដ្ឋាន​រៀបចំ​ពិធីការ​រដ្ឋសភា ដែល​បាន​បន្ថែមថា ទូត​អឺរ៉ុប និង​អាមេរិក មិនបាន​ចូលរួម​កិច្ចប្រជុំ​ដំបូង​តាម​ការអញ្ជើញ​ឡើយ​។​
 
​លោក ឡេង ប៉េងឡុង អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​កាលពី​ម្សិលមិញ​ថា រដ្ឋសភា បាន​អញ្ជើញ​ទូត​ទាំងអស់​ប្រចាំ​កម្ពុជា និង​អង្គការ​អន្តរជាតិ​នានា លើកលែងតែ​អង្គការ​ជាតិ​ប៉ុណ្ណោះ​៕  

© រក្សាសិទ្ធិដោយ thmeythmey.com