ជាតិ
តំណាងរាស្ត្រ​រដ្ឋសភា​ទាំង​១២៥​រូប ចូល​ស្បថ​កាន់តំណែង​នៅ​ព្រះបរមរាជវាំង នៅ​រសៀល​នេះ​
05, Sep 2018 , 4:25 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រោយពី​រដ្ឋសភា បានប្រកាស​សុពលភាព​រួចមក តំណាងរាស្ត្រ​ដែល​ជាប់ឆ្នោត​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​១២៥​រូប ចូល​ស្បថសច្ចា​ប្រណិធាន នៅក្នុង​ព្រះបរមរាជវាំង នៅ​រសៀល​ថ្ងៃទី​៥ កញ្ញា​នេះ​។​

 
​ពិធី​សច្ចាប្រណិធាន ធ្វើឡើង​ក្រោម​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រមទាំង​សម្តេចព្រះ​មហាសង្ឃរាជ​ធិបតី​ទាំងពីរ​គណៈ​។ សមាជិក​រដ្ឋសភា​នីតិកាល​ទី​៦ នឹងត្រូវ​ប្រតិបត្តិ​សូត្រ​សច្ចាប្រណិធាន តាម​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស មុននឹង​ទទួលទាន​ទឹកពិភទ្ទសច្ចា​។​
 
​មកដល់ពេលនេះ មានតែ​លោក មាស សុភា ម្នាក់​ប៉ុណ្ណោះ ដែល​បានដាក់​ពាក្យ​បោះបង់ចោល​តំណែង​តំណាងរាស្ត្រ​។ លោក សួស យ៉ា​រ៉ា ដែលជា​បេក្ខជន​ឈរ​លេខ​រៀង​ទី​១ ជា​អ្នក​ជំនួស​តំណែង​លោក មាស សុភា​៕ 
 
 
 
 
 

Tag:
 ​រដ្ឋសភា​
  តំណាងរាស្ត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com