ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហេង សំរិន ជាប្រធានរដ្ឋសភានីតិកាលទី៦
06, Sep 2018 , 8:09 am        
រូបភាព
កិច្ចប្រជុំរដ្ឋសភាព្រឹកថ្ងៃទី​៦​ខែកញ្ញា​២០១៨ 
កិច្ចប្រជុំរដ្ឋសភាព្រឹកថ្ងៃទី​៦​ខែកញ្ញា​២០១៨ 
ដោយ: ថ្មីៗ
រចនាសម័្ពន្ធនៃរដ្ឋសភា​នីតិកាលទី៦​ត្រូវបាន​បង្ហាញហើយ។ សម្តេច ហេង សំរិន ជាប្រធានរដ្ឋសភាដដែល ដោយមានអនុប្រធានទីមួយគឺ​លោក ងួន ញិល និង​លោកស្រី ឃួន សុដារី ជាអនុប្រធាន​ទី២។



សម្រាប់ថ្នាក់ដឹកនាំគណៈកម្មាធិការជំនាញទាំង​១០រួមមាន៖

លោក ប៉ា សុជាតិវង្ស ជាប្រធាន​គណៈកម្មការទី១ (សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា)។

លោក ជាម យៀប ជាប្រធានគណៈកម្មការទី​២ (សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម)។

លោក ជា វណ្ណដេត ប្រធានគណៈកម្មាការទី៣ (ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍជនបទ បរិស្ថាន និងធនធានទឹក)។

លោក ហ៊ុន ណេង ជាប្រធានគណៈកម្មការទី៤ (មហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ)។

លោក ឈាង វុន ជាប្រធានគណៈកម្មាការទី​៥ (កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន)។

លោក ប៉ែន បញ្ញា ជាប្រធាន​គណៈកម្មការទី​៦ (នីតិកម្ម និងយុត្តិធម៌)។

លោក ហ៊ុន ម៉ានី ជាប្រធានគណៈកម្មការទី​៧ (អប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍)។

លោកស្រី ឡោក ខេង ជា​ប្រធានគណៈកម្មការទី៨ (សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទារ ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី)។

លោកស្រី និន សុផុន ជាប្រធាន​គណៈកម្មការទី​៩ (សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់)។

លោក ប៉ែន ស៊ីម៉ន ជាប្រធាន​គណៈកម្មការទី​១០ (អង្កេតបោសសម្អាត និងប្រឆាំងអំពើពុករលួយ)៕





© រក្សាសិទ្ធិដោយ thmeythmey.com