ជាតិ
ព្រះករុណាតែងតាំង​លោក វង្ស ពិ​សេន ជា​អគ្គមេបញ្ជាការ​កងទ័ព​,​លោក ហ៊ុន ម៉ា​ណែ​ត ជា​មេទ័ព​ជើងគោក​
06, Sep 2018 , 3:14 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ​ព្រះមហាក្សត្រ បាន​ត្រាស់បង្គាប់​តែងតាំង​មន្ត្រីជាន់ខ្ពស់ នៃ​កងយោធពល​ខេមរភូមិន្ទ​៣​រូប គឺ​លោក ហ៊ុន ម៉ា​ណែ​ត​,​លោក វង្ស ពិ​សេន និង​លោក ឥត សារ៉ាត់​។


 
​យោងតាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​៦ ខែកញ្ញា  ព្រះមហាក្សត្រ បាន​ត្រាស់បង្គាប់​តែងតាំង  លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ជា​មេបញ្ជាការ​កងទ័ពជើងគោក បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ជំនួសតំណែង ​លោក មាស សុភា ដែលក្លាយជា​ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសសកកម្មពិសេស។ 
 
​ព្រះរាជា ទ្រង់​ក៏បាន​តែងតាំង លោកឧត្តមសេនីយ៍ឯក វង្ស ពិ​សេន ជា​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ដំឡើង​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍​ផងដែរ​។ ក្នុងន័យនេះ លោក វង្ស ពិ​សេន នឹង​ជំនួស​តួនាទីលោក ប៉ុល សារឿន ដែលក្លាយជា​ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសសកកម្មពិសេស​។ 
 
​លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏​ត្រូវបាន​ព្រះមហាក្សត្រ បង្គាប់​តែងតាំង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ដែរ ពោលគឺ​នឹង​ជំនួស​លោក គន់ គីម ដែលក្លាយជា​ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសសកកម្មពិសេស។ បច្ចុប្បន្ន លោក ឥត សារ៉ាត់ ក៏ជា​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ប្រធាន​គណៈកម្មការ​បាញ់​គ្រាប់​ពិតដែរ​៕
 

Tag:
 ហ៊ុន ម៉ាណែត
 វង្ស ពិសេន
  ឥត សារ៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com