ជាតិ
​រាល់​លិខិត​កាន់កាប់​ដី​នៅ​តំបន់​មេទឹក​ទូទាំង​ខេត្តកំពង់ចាម នឹងត្រូវ​លុបចោល​
15, Sep 2018 , 5:03 pm        
រូបភាព
ប្រភព៖ ហ្វេសប៊ុក លោក គួចចំរើន KuochChamroeun
ប្រភព៖ ហ្វេសប៊ុក លោក គួចចំរើន KuochChamroeun
ដោយ:
​អាជ្ញាធរខេត្ត​កំពង់ចាម នឹង​ចាត់ទុក​និរាករណ៍​នូវ​រាល់​លិខិត​ទាំងឡាយណា ដែល​បាន​ចុះហត្ថលេខា លក់ ទិញ ឬ បាន​កាន់កាប់​ខុសច្បាប់ ពាក់ព័ន្ធ​ទៅនឹង​ដីធ្លី​តំបន់​មេទឹក​ទូទាំង​ខេត្តកំពង់ចាម​កន្លងមក​។ នេះ​បើតាម​សេចក្ដីណែនាំ របស់ លោក​អភិបាលខេត្ត គួច ចំរើន កាលពី​ថ្ងៃទី​១២ ខែកញ្ញា​។​

 
«​ដើម្បី​គ្រប់គ្រង និង​ថែរក្សា​ដី​តំបន់​មេទឹក ដែលជា​ដី​សាធារណៈ​របស់​រដ្ឋ សម្រាប់​បម្រើ​ផលប្រយោជន៍​ក្នុងកា​អភិវឌ្ឍន៍​លើ​វិស័យ​កសិកម្ម​»​។ នេះ​បើតាម​ខ្លឹមសារ​លិខិត​ស្ដីពី​ការបញ្ឈប់​ការទិញ លក់ ឈូសឆាយដី​តំបន់​មេទឹក​នៅ​ទូទាំង​ខេត្តកំពង់ចាម ដែល​ចុះហត្ថលេខា​ដោយ​លោក គួច ចំរើន​។​
 
​លោក​អភិបាលខេត្ត បាន​កត់សម្គាល់ថា  ដី​តំបន់​មេទឹក​នៅ​ទីក្រុង ស្រុក និង​តាម​ឃុំ​នានា រង​នូវ​ការទន្ទ្រាន ការ​ឈូសឆាយ និង​ការបោះបង្គោល​ចំណាំ​វាត​យក​ដី មិន​ត្រឹមតែ​ប៉ុណ្ណោះ​មានការ​ទិញ លក់ ដោយ​គ្មាន​ភាពប្រក្រតី​ជាច្រើន​។​
 
​ពាក់ព័ន្ធ​ករណីនេះ លោក គួច ចំរើន បាន​បញ្ជា​ទៅ​អាជ្ញាធរ​មូលដ្ឋាន ទប់ស្កាត់​ឲ្យ​បាន​នូវ​ការទន្ទ្រាន ការ​ឈូសឆាយ ការទិញ លក់ ដី​ខុសច្បាប់ នៅ​តំបន់​មេទឹក ដែល​ស្ថិតនៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។ ជាមួយគ្នានេះដែរ លោក​បាន​ហាមប្រាម​អាជ្ញាធរ ឃុំ​/​សង្កា​ត ភូមិ ចំពោះ​ការបញ្ជាក់​លិខិត ទិញ លក់ កាន់កាប់ ដី​តំបន់​មេទឹក​នានា​៕

Tag:
 គួច ចំរើន​
 ​ដី​តំបន់​មេទឹក​
 ​និរាករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com