ជាតិ
ក្រសួងអប់រំប្រកាសលទ្ធផលអាហារូបករណ៍នៅឧត្តមសិក្សានាថ្ងៃទី១៨ ខែកញ្ញា
× ថ្ងៃទី១៨ ខែកញ្ញា ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលនៃការជ្រើសរើសនិស្សិតអាហារូបកណ៍សម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ ឲ្យចូលរៀនថ្នាក់បរិញ្ញាបត្រនៅតាមគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ និងឯកជន។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ។
លទ្ធផលនៃការជ្រើសរើសនិស្សិតអាហារូបករណ៍ខាងលើ ក្រសួងអប់រំ នឹងផ្សព្វផ្សាយនៅតាមវិទ្យាល័យដែលមានបេក្ខជនជាប់គ្រប់រាជធានី-ខេត្ត, នៅតាមគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ និងឯកជន ដែលសាមីខ្លួនបានដាក់, នៅតាមគ្រប់មន្ទីរអប់រំរាជធានី-ខេត្ត និងនៅតាមគណនីហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំផ្ទាល់៕
Tag:
អប់រំ
អាហារូបករណ៍
និស្សិត
© រក្សាសិទ្ធិដោយ thmeythmey.com