ជាតិ
Angelina បង្ហាញ​វត្តមាន​ដ៏​ភ្ញាក់ផ្អើល​ក្នុង​ទិវាភាពយន្តកម្ពុជា​នៅ​ក្រុង Long Beach
17, Sep 2018 , 6:23 pm        
រូបភាព
ដោយ: ធីតា
តារាភាពយន្ត​ហូលីវូដ Angelina Jolie បានបង្ហាញ​វត្តមាន​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នា​ទិវា​ភាពយន្ត Cambodia Town Film Festival ឆ្នាំ​២០១៨ ដែល​រៀបចំ​នៅ​ក្រុង​ឡុង​ប៊ិច រដ្ឋកា​លី​ហ្វ​នីញ៉ា កាលពី​ថ្ងៃទី​១៥ ខែកញ្ញា​។​

 
«​ពិតជា​អស្ចារ្យ​ខ្លាំងណាស់​សម្រាប់​យើង ដែល​គាត់ [Angelina] បាន​ចំណាយពេល​មកកាន់​ទីនេះ ហើយ​បាន​ថ្លែង​ទៅកាន់​អ្នកចូលរួម​»​។ នេះ​ជាការ​លើកឡើង​របស់លោក ប្រាជ្ញ លី សហ​ស្ថាបនិក និង​ជា​សហប្រធាន​នៃ​ព្រឹត្តិការណ៍​។​
 

យោងតាម​ការផ្សាយ​រប​ស់ Long Beach Post លោក ប្រាជ្ញ លី ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​បានដឹង​ពី​ដំណើរ​របស់ Angelina Jolie ទៅកាន់​ទិវា Cambodia Town Film Festival ឆ្នាំ​២០១៨​។​
 
Angelina ម្ចាស់​ពានរង្វាន់​អូ​ស្ការ អាយុ​៤៣​ឆ្នាំ ដែលមាន​សញ្ជាតិ​ខ្មែរ​ផងដែរ​នោះ ក៏បាន​បង្ហាញ​វត្តមាន​ផងដែរ​នៅ​ទិវា Cambodia Town Film Festival កាលពី​ឆ្នាំ​២០១៧ ដោយ​នៅពេលនោះ គាត់​បាន​ផ្សព្វផ្សាយ​រឿង «​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» (First They Killed My Father) ជាមួយ​សមិទ្ធ​ករ ប៉ាន់ រិទ្ធី និង​អ្នកនិពន្ធ អ៊ឹង លួង​។​
 
​ទិវា Cambodia Town Film Festival 2018 មាន​ការចាក់​បញ្ចាំង​ស្នាដៃ​ភាពយន្ត​ផ្សេងៗ ដែល​ផលិត​ដោយ​ពលរដ្ឋ​ខ្មែរ និង​អាមេរិក​។ រឿង​ដែល​ត្រូវបាន​ចាក់​បញ្ចាំង​នៅ​ឆ្នាំនេះ រួមមាន​ដូចជា INDRADEVI – ‘IDOLS’, WASH IT! (​លាង​សម្អាត​!), KHEMA (​ខេ​មា​), YEAR ZERO, ដើមត្នោត (Palm Tree), SOTHEA, The Morning After, ភាពយន្ត​ឯកសារ LES PÉPITES / LITTLE GEMS , LETTERS FROM HOME, អង្គការ (ANGKAR), សតិ​ជាប់ទ្រុង (MIND CAGE), ធ្មប់ (THE WITCH), RISKING LIGHT, THE JOY LUCK CLUB៕
 
 







Tag:
 Angelina Jolie
© រក្សាសិទ្ធិដោយ thmeythmey.com