ជាតិ
ក្រសួង​ការងារ​ចេញប្រកាស ឲ្យ​កម្មករ​កាត់ដេរ​បើកប្រាក់​ឈ្មួ​ល ២​ដង​ក្នុង​មួយខែ​ចាប់ពី​ឆ្នាំ​២០១៩
22, Sep 2018 , 5:59 pm        
រូបភាព
​ចាប់ពី​ខែមករា ឆ្នាំ​២០១៩ កម្មករ ឬ​និយោជិត ដែល​ធ្វើការ​ក្នុង​វិស័យ​កាត់ដេរ អាច​បើកប្រាក់​ឈ្នួល បាន​ពីរដង​ក្នុង​មួយខែ​។  កម្មករ អាច​បើកប្រាក់​ឈ្មួ​ល​លើកទីមួយ បាន​៥០​ភាគរយ​នៃ​ប្រាក់​សរុប នៅ​ចុង​សប្តាហ៍​ទី​២  និង​បើក​លើក​ទី​ពីរ​នៅ​ចុង​សប្តាហ៍​ទី​៤ ដោយ​ទទួលបាន​ប្រាក់​ឈ្មួ​ល​ដែល​នៅសល់​៥០​ភាគរយ​ទៀត រួមជាមួយ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​។ ការអនុវត្ត​បែបនេះ នឹងធ្វើ​ឡើងជា​រៀងរាល់ខែ​។​


​យោងតាម​ប្រកាស​ស្តីពី ការបើកប្រាក់​ឈ្មួ​ល​ជូន​និយោជិត​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២១០៨ ម្ចាស់​រោងចក្រ​-​សហគ្រាស​ទាំងឡាយ  ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ ត្រូវតែ​រៀបចំ​ការបើកប្រាក់​ឈ្មួ​ល​ឲ្យ​កម្មករ​ពីរដង​ក្នុង​មួយខែ​។  ចំពោះ​បទ​ប្បញ្ញត្តិ​ទាំងឡាយ ដែល​ធ្វើ​ផ្ទុយ​ពី​ប្រកាស​នេះ  ត្រូវ​ចាត់ទុកជា​និរាករណ៍​៕ 

Tag:
 កម្មករ​
  រោងចក្រ​
  ប្រាក់ខែ
© រក្សាសិទ្ធិដោយ thmeythmey.com