កីឡាអន្តរជាតិ
អន្តរជាតិ
Zola សរសើរ Hazard ដែល​ស៊ុត​១​គ្រាប់​ជួយ Chelsea ទម្លាក់ Liverpool ពី Carabao Cup
27, Sep 2018 , 10:21 am        
រូបភាព
​ជំនួយការ​របស់​អ្នកចាត់ការ​ទូទៅ Chelsea លោក Gianfranco Zola សរសើរ Eden Hazard ថា​ជា​កីឡាករ​ល្អ​ម្នាក់​ក្នុងចំណោម​កីឡាករ​ល្អ​បំផុត​នៅលើ​លោក​បន្ទាប់ពី​ខ្សែប្រយុទ្ធ​រូបនេះ​បាន​រក​គ្រាប់​បាល់​ជ័យជំនះ​លើ​ក្រុម Liverpool ក្នុង​លទ្ធផល ២-១ នៃ​ការប្រកួត​ពាន Carabao Cup​។​


 
​ខ្សែប្រយុទ្ធ​អន្តរជាតិ​បែលហ្ស៊ិក​រូបនេះ​បានបញ្ចប់​ការចាប់ផ្តើម​ដ៏​ល្អឥតខ្ចោះ​របស់លោក Jurgen Klopp ដែល​នាំ​ហង្ស​ក្រហម​ប្រកួត​មិន​ស្គាល់​ចាញ់​សោ​ហ​នៅ​រដូវ​កាល​នេះ និង​ដើម្បី​ជួយ​តោ​ខៀវ​ឈានដល់​ជុំ​ទី​៤ សម្រាប់​ពាន​លំដាប់​ទី​៣​នេះ​។​
 
Hazard ដែល​ប្តូរ​ចូល​នៅ​តង់​ទី​២​ទៅហើយ​បានទទួល​បាល់​ពី​ដៃគូ Cesar Azpilicueta ហើយ​អូស​បាល់​កាត់​ខ្សែការពារ Alberto Moreno ចូលដល់​តំបន់​គ្រោះថ្នាក់​ដើម្បី​ស៊ុត​បញ្ចូល​ទី Liverpool ពី​ចំហៀង​ខាងស្តាំ​យ៉ាង​អស្ចារ្យ​។​


 
Daniel Sturridge ជា​អ្នករក​គ្រាប់​បាល់​នាំមុខ​ឲ្យ Liverpool នៅ​ទឹកដី Anfield នៅ​នាទី​៥៩ មុនពេល Emerson ស៊ុត​តាម​ស្មើ​វិញ​នៅ​នាទី​៧៩​។ 
 
«​វា​ជា​គ្រាប់​បាល់​ដ៏​អស្ចារ្យ មិន​ត្រឹមតែ​ភាពស្រស់ស្អាត​ប៉ុណ្ណោះ​ទេ សម្រាប់​ពេលដែល​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​។ Hazard មិន​ត្រឹមតែ​ជា​កីឡាករ​ដែល​ល្អ​បំផុត​នៅ Premier League នោះទេ ប៉ុន្តែ​គាត់​គឺជា​ល្អ​ម្នាក់​ខ្សែប្រយុទ្ធ​ដ៏​អស្ចារ្យ​នៅក្នុង​ទ្វីបអឺរ៉ុប និង​ពិភពលោក​»​។ Zola សរសើរ Hazard ដូច្នេះ​។​
 
Chelsea ក៏​នឹងត្រូវ​ទទួល Liverpool វិញ​ដែរ​នៅ​ចុង​សប្តាហ៍​នេះ​សម្រាប់​ការប្រកួត​ក្របខណ្ឌ Premier League សប្តាហ៍​ទី​៧​។ តើ Chelsea អាច​បញ្ចប់​ការ​ឈ្នះ​១០០​ភាគរយ​របស់ Liverpool ក្នុង​ក្របខណ្ឌ​កំពូល​អង់​គេ្ល​ស​នេះ​បានដែរ​ឬទេ​?

 

សម្រាប់​លទ្ធផល​គូ​ដទៃ​ពាន Carabao Cup នេះ​៖ 

 
Arsenal ៣ - ១ Brentford
 
Nottingham Forest ៣ - ២ Stoke City
 
West Ham United ៨ - ០ Macclesfield Town
 
Tottenham Hotspur * ២ - ២ Watford
​ 

Tag:
 បាល់ទាត់​
  Gianfranco Zola
  Eden Hazard
  Carabao Cup
© រក្សាសិទ្ធិដោយ thmeythmey.com