ជាតិ
ធនាគា​ជាតិ​ដក​អាជ្ញា​បណ្ណ​ពី​គ្រឹះស្ថាន​ឥណទាន និង​អាជីវកម្ម​ប្ដូរប្រាក់​ចំនួន​៩
27, Sep 2018 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ គ្រឹះស្ថាន​ឥណទាន និង​កន្លែង​ប្ដូរប្រាក់​ចំនួន​៩ ត្រូវបាន​ធនាគារជាតិ​បញ្ឈប់​ការធ្វើ​អាជីវកម្ម ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ធនាគារជាតិ​។​

 
​ធនាគារជាតិ​បាន​ដកហូត​អាជ្ញា​បណ្ណ​ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ លើ​ក្រុមហ៊ុន ឡឺ​រ៉ូ​ស៊េ ហ្វា​យ​នែ​នស​ល លី​ស៊ី​ង ភីអិលស៊ី​,  រួមទាំង​មោឃភាព​វិ​ញ្ញាប​ន​ប័ត្រ​របស់​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន ៥ មានដូចជា ចំរើន ចំរើន ហ្វា​យ​នែ​ន ម​.​ក​, អេ​ច អូ អ អេស ក្រេ​ឌី​ត ម​.​ក​, មិត្តភាព ហ្វា​យ​នែ​ន ម​.​ក​, ហ្វ៊ែ​រ ឃែ​ភី​ថ​ល ម​.​ក​, សូ​ពន្លឺ ហ្វា​យ​នែ​ន ម​.​ក​។ 
 
​ជាមួយគ្នានេះ​ធនាគារជាតិ ក៏បាន​ដក​អាជ្ញា​បណ្ណ​ប្រកប​អាជីវកម្ម​ប្តូរប្រាក់​ចំនួន ២ គឺ ក្រុមហ៊ុន ឃែ​ស អ៊ិ​ប​ធើ​ណេ​សិ​នណល ឯ​.​ក យី​យោ (​ឃែ​ស ឃិ​ង​), ក្រុមហ៊ុន អេ​ហ្វ​អិន​ស៍ យូ​ណាយ​ធី​ត អ៊ិន​វេស​ម៊េ​ន ឯ​.​ក  និង​លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម​ប្តូរប្រាក់​ចំនួន​១ លើ​ម្ចាស​អាជីវកម្ម​ដែលមាន​ឈ្មោះថា សុខ ស្រី​ល័​ក្ខ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ធនាគារជាតិ​៕ 

Tag:
 សេដ្ឋកិច្ច​
  ធនាគារជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com