កីឡាជាតិ
ជាតិ
លោក ឯម ចាន់​សុផល គ្រូ​ប្រដាល់​ដ៏​ល្បីឈ្មោះ បានទទួល​មរណភាព​
27, Sep 2018 , 4:23 pm        
រូបភាព
ដោយ:
លោក ឯម ចាន់​សុផល គ្រូបង្វឹក​កីឡាប្រដាល់​គុន​ខ្មែរ​ជើងចាស់​បានទទួល​មរណភាព​ក្នុង​អាយុ​៦៧​ឆ្នាំ​នៅ​រសៀល​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​ជំងឺ​ទឹកនោមផ្អែម​និង​រលាក​សួត​។ សព​លោក ឯម ចាន់​សុផល កំពុង​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​ឬ​ស្សី​សាញ់​ស្ថិតនៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។​

 
​លោក ឯម ចាន់​សុផល គ្រូបង្វឹក​ប្រដាល់​គុន​ខ្មែរ​ប្រចាំ​ក្លិប​និរោធ​មានជ័យ​បាន​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​ជំងឺ​ទឹកនោមផ្អែម​និង​រលាក​សួត​អស់​រយៈ​ជាង​២​ខែ​មកហើយ​។ ប៉ុន្តែ​លោក​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ប្រមាណ​១០​ថ្ងៃ​ចុង​ក្រោយនេះ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។ តែដោយសារ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ពេក​លោក ឯម ចាន់​សុផល បានទទួល​មរណភាព​នៅ​ម៉ោង​១:១៥​នាទី​រសៀល​ថ្ងៃទី​២៧ ខែកញ្ញា​នេះ​តែម្តង​។​
 
​លោក ឯម ចាន់​សុផល មាន​ស្រុកកំណើត​នៅ​ភូមិ​ពោធិ៍​ខ្វិត ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គីរីវង់ ខេត្តតាកែវ​។ តែ​បច្ចុប្បន្ន​លោក​ស្នាក់នៅ​រាជធានី​ភ្នំពេញ​៕   
 
 

Tag:
 ប្រដាល់
© រក្សាសិទ្ធិដោយ thmeythmey.com