ជាតិ
កម្ពុជា នឹង​បើក​ស្ថានទូត​នៅ​តួ​ក​គី នៅ​ឆ្នាំ​២០១៩
28, Sep 2018 , 4:15 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​តួ​ក​គី នឹង​លេចចេញ​ជា​រូបរាង​នៅ​ឆ្នាំ​២០១៩​ខាងមុខ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។ 


 
​ក្រសួងការបរទេស បាន​បញ្ជាក់ថា ការបើក​ស្ថានទូត​នៅ​តួ​ក​គី​នេះ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​យ៉ាង​ជិតស្និត​រវាង​ប្រទេស​ទាំងពីរ​។ «​អាស្រ័យ​ដោយមាន​កំណើន​ផលប្រយោជន៍​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​នឹង​បើក​ស្ថាន​ឯកអគ្គរាជទូត នៅ​ក្រុង​អង់កា​រ៉ា ប្រទេស​តួ​ក​គី​»​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងការបរទេស​។​
 
​កន្លងមក​ភាគី​ទាំងពីរ ក៏បាន​ព្រមព្រៀងគ្នា​បង្កើត​កិច្ចសហប្រតិបត្តិការ​រ​វាង​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​បណ្ឌិតសភា​ការទូត​នៃ​ក្រសួងការបរទេស​តួ​ក​គី​ផងដែរ​។ ភាគី​ទាំងពីរ​នឹង​ចុះ​អនុស្សារណ​យោគយល់​គ្នា នៅ​ដើមខែ​តុលា​ខាងមុខ​។​
 
​គួរ​បញ្ជាក់ថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​តួ​ក​គី មាន​ចំនួន ៧៥​លាន​ដុល្លារ​អាមេរិក កាលពី​ឆ្នាំ​២០១៧​កន្លងមក​៕
​ 

Tag:
 ប្រាក់ សុខុន​
  តួ​ក​គី
© រក្សាសិទ្ធិដោយ thmeythmey.com