អត្ថបទពាណិជ្ជកម្ម
បាយឆាសាច់ក្តាមពិសេស រសជាតិឈ្ងុយឆ្ងាញ់បោសចាន ល្បីខ្លាំងនៅផាកកាហ្វេ
× ជឿថាអ្នកទាំងអស់គ្នាប្រហែលជាបានឮ ហើយមានអ្នកខ្លះក៏បានសាករួចមកហើយ នូវបាយឆាក្ដាមដ៏ល្បី អ្នកខ្លះបានញ៉ាំហើយ ជាប់ចិត្តនឹងរសជាតិដ៏ឆ្ងាញ់របស់បាយឆាក្ដាមនេះ ហើយចង់ទៅញ៉ាំទៀត។ ពេលនេះបើឃ្លានចង់ញ៉ាំបាយឆាក្ដាមពិសេស មិនបាច់ជិះទៅដល់កំពតទេ មកតែផាកកាហ្វេក៏អាចបានញ៉ាំបាយឆាសាច់ក្ដាមពិសេស ដែលរសជាតិយ៉ាងឈ្ងុយឆ្ងាញ់បានដែរ។
មានអតិថិជនរបស់ផាកកាហ្វេជាច្រើន បានដឹងរួចហើយថា នៅគ្រប់សាខារបស់ផាកកាហ្វេទាំង១៥ ក្នុងក្រុងភ្នំពេញ និងសាខាថ្មីមួយទៀតនៅក្រុងកំពង់ចាម តែងតែដាក់លក់នូវមុខម្ហូបអាហារថ្មីៗ រសជាតិឈ្ងុយឆ្ងាញ់ជាប្រចាំខែ ដែលមានរសជាតិឆ្ងាញ់ប្លែក ពីរសជាតិនៃមុខម្ហូបអាហារនៅក្នុងមីនុយរបស់ខ្លួន ក្នុងន័យដើម្បីបំពេញបន្ថែមនូវរសជាតិថ្មីៗ សម្រាប់អតិថិជនរបស់ខ្លួនមិនឲ្យជិនណាយ។ ដោយឡែកសម្រាប់ខែតុលានេះដែរ ផាកកាហ្វេ បានចេញលក់នូវអាហារថ្មីគឺ បាយឆាសាច់ពិសេស និងឈុតបាយឆាសាច់ពិសេស។ មុខម្ហូបនេះ ធ្វើឡើងតាមការស្នើសុំពីអតិថិជនមកដល់ផាកកាហ្វេ ឲ្យចេញលក់ម្ហូបថ្មីនេះ ព្រោះគាត់តែងតែមានទំនុកចិត្តមកលើផលិតផលនៅផាកកាហ្វេ គឺតែងតែមានសុវត្ថិភាពសម្រាប់សុខភាពរបស់ពួកគាត់។
បើតាមការបង្ហើបឲ្យដឹងពីផ្នែកចុងភៅប្រចាំផាកកាហ្វេ ម្ហូបថ្មីនេះបានផ្សំគ្រឿងយ៉ាងពិសេស ដោយបញ្ចូលគ្នាជាមួយគ្រឿងផ្សំរសជាតិពីធម្មជាតិស្រស់ៗ ល្អៗពិសេសសាច់ក្តាម ដែលត្រូវយកមកឆាជាមួយបាយនេះ គឺត្រូវជ្រើសរើសក្តាមស្រស់ៗពីខេត្តកំពត បកយកតែសាច់សុទ្ធ ប្រកបដោយអនាម័យល្អ។ ក្លាមត្រូវបានឆាលាយលំជាមួយបន្លែស្រស់មានដូចជា មើមការ៉ុត មើមខ្ទឹមបារាំង ស្លឹកខ្ទឹម ពងមាន់ ដែលអមក្បែរខាងចាន មានត្រសក់ស្រែស្រស់ៗ ក្រូចឆ្មារ សម្រាប់ច្របាច់ស្រោចពីលើបាយឆា ហើយអត់មិនបាននោះ គឺទឹកស៊ុបក្តៅៗរសជាតិឈ្ងុយឆ្ងាញ់ ជាមួយទឹកស៊ីអ៊ីវម្ទេសកាត់ហឹរៗ ដែលធានាលោកអ្នកពិតជាចិត្តជាក់ជាមិនខាត។ ញាំុហើយគិតចង់ញាំុទៀត។
កាន់តែពិសេសជាងនេះទៅទៀត គឺសម្រាប់អតិថិជនដែលទទួលទាននូវឈុតបាយឆាសាច់ក្តាមពិសេសវិញ គឺពិតជាចំណេញមិនតិចទេ គឺបានទាំងបាយឆាសាច់ក្តាមពិសេស១ចាន បូករួមទាំង ចៃយ៉របំពងស្រួយៗបីដុំ ១ចាន និងបន្ថែមពិសេសក្នុងឈុតតែមួយនោះ គឺមានកាហ្វេភ្នំពេញពិសេស ដែលមានរសជាតិឈ្ងុយឆ្ងាញ់។ នៅផាកកាហ្វេបានរក្សានូវការឆុងបែបខ្មែរបុរាណ តែរក្សាបានក្លិន និងរសជាតិឈ្ងុតឆ្ងាញ់ពិសា ជាទីគាប់ចិត្ត។
មិនតែប៉ុណ្ណោះ លោកអ្នកអាចស្វែងរករសជាតិអាហារថ្មីនេះ នៅគ្រប់សាខាផាកកាហ្វេទាំង១៥ នៅក្នុងក្រុងភ្នំពេញ និងសាខាក្រុងកំពង់ចាម ដែលមានទីតាំងនៅបុរីពិភពថ្មី កំពង់ចាម ក្រោយសាលាខេត្តកំពងចាម។
គួរបញ្ជាក់ផងដែរថា បើនិយាយពីម្ហូបសុខភាពពិសេស រសជាតិឈ្ងុយឆ្ងាញ់ ដោយមិនចាំបាច់ប្រើប៊ីចេងនោះ លោកអ្នកតែងតែនឹកដល់ផាកកាហ្វេមុនគេ ដែលជាភោជនីយដ្ឋានក្នុងស្រុកមួយ ដែលមានភាពល្បីល្បាញ មិនចាញ់ភោជនីយដ្ឋានម៉ាកក្រៅស្រុកនោះឡើយ។ ភោជនីយដ្ឋានផាកកាហ្វេ តែងតែគិតគូរដល់សុខភាពរបស់អតិថិជនជាចម្បង ដោយប្តេជ្ញាមិនប្រើប្រាស់ប៊ីចេង ដើម្បីបង្កើនរសជាតិនៃមុខម្ហូបឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com