ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​ជ្រើសរើស​អាហារ​បែបណា​ទើប​ឆាប់​មាន​កម្លាំង​?
04, Oct 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
បើសិនជា​អ្នកមាន​អារម្មណ៍​ថា​អស់កម្លាំង​ក្នុងការ​ហាត់ប្រាណ​នៅ​ក្លិប​ហាត់ប្រាណ ទោះបីជា​មានការ​តាំងចិត្ត​ហើយក៏​ដោយ​នោះ របប​អាហារ​នៅតែ​ជា​តម្រូវការ​ដ៏​សំខាន់​ទៀត​ដើម្បី​បង្កើន​ថាមពល​ក្នុង​ខ្លួន​។


ដើម្បី​អាចធ្វើ​បែបនេះ​បាន យក​ល្អ​គួរតែ​ធ្វើ​ដូចខាងក្រោម​នេះ​៖
 
•​ ​ញ៉ាំ​អាហារ​តិចៗ​ច្រើនដង ជាពិសេស​អាហារ​ដែលមាន កំ​ផ្លេ​ច​កាបូ​អ៊ី​ដ្រា​ត​ដូចជា បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ និង​សណ្តែក​
•​ ​ចៀសវាង​កាបូ​អ៊ី​ដ្រា​ត​កៃ​ឆ្នៃ​ដូចជា នំ​ដូ​ណាត់ ឬ​នំ​ស្រួយ​
•​ ​មិនត្រូវ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ឡើយ​ក្នុង​រយៈពេល​មួយ​ម៉ោង​នៃ​ការហាត់​ប្រាណ​។ ផ្ទុយទៅវិញ ចូរ​ញ៉ាំ​ទឹក​ផ្លែឈើ​មួយ​កែវ​តូច​ដើម្បី​ជួយ​បង្កើន​កម្លាំង​ថាមពល​វិញ​
•​ ​ចូរ​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ជាមួយនឹង​អាហារ​ពេលព្រឹក​ដែល​សម្បូរ​ទៅដោយ​គ្រាប់​ធញ្ញជាតិ និង​ផ្លែឈើ​
•​ ​បើសិនជា​អ្នក​ហាត់ប្រាណ​ដោយ​លើក​ដុំ​ដែក​នៅពេល​រសៀល ឬ​ល្ងាច ចូរ​រៀបចំ​ញ៉ាំ​អាហារ​តិចៗ តែ​ត្រូវជា​អាហារសម្រន់​ដែល​សម្បូរ​ជីវជាតិ ញ៉ាំ​រយៈពេល​មួយ​ម៉ោង​មុន​ហាត់​។ ចូរ​កុំ​ភ្លេច​ញ៉ាំ​ទឹក​ឲ្យ​ច្រើន​ផង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com