កីឡាអន្តរជាតិ
អន្តរជាតិ
Aguero អាចជួយ Man City ពេល​ប៉ះ Hoffenheim រីឯ Man Utd បាត់​កីឡាករ​សំខាន់​៤​រូប​ពេល​ប៉ះ Valencia
02, Oct 2018 , 5:54 pm        
រូបភាព
 
​ទេព ពិទូរ្យ កីឡា​អន្តរជាតិ (​)
Sergio Aguero នឹងធ្វើ​ដំណើរ​ជាមួយ​ក្រុម Manchester City ទៅ​ជួប Hoffenheim ដល់​អាល្លឺម៉ង់ ក្នុងការ​ប្រកួត​ពានរ​ង្វាន់ UEFA Champions League ក្នុងជំនួប​ជើង​ទី​២ វគ្គ​សន្សំ​ពិន្ទុ​ពូ​ល F​។ រីឯ Manchester United ដែល​កំពុង​យ៉ាប់យឺន​សម្រាប់​ការប្រកួត​ក្នុងស្រុក​ត្រូវ​បាត​កីឡាករ​សំខាន់​៤​រូប​ពេល​ស្វាគមន៍​ក្រុម​ភ្ញៀវ Valencia សម្រាប់​ពូ​ល H​។​
 
​ក្រុម​របស់លោក Pep Guardiola បានទទួល​បរាជ័យ​ក្នុងផ្ទះ​ខ្លួនឯង​ក្នុងជំនួប​បើកឆាក​ពូ​ល F ដោយ​ចាញ់ Lyon ២-១​។ ក្នុងជំនួប​ទល់នឹង Hoffenheim ដែល​ធ្វើឡើង​នៅ​យប់​ថ្ងៃទី​២ ខែតុលា វេលា​ម៉ោង ១១:៥៥ នាទី នៅ​កីឡដ្ឋាន Rhein-Neckar-Arena ក្រុម​រហស្សនាម​មេឃ​ខៀវ​រំពឹង​ខ្ពស់​ដើម្បី​បាន​៣​ពិន្ទុ ដ្បិត Aguero អាច​ចូល​ជួយ​ក្រុម​វិញ​បាន បើ​ទោះ​រូបគេ​មាន​បញ្ហា​របួស​បន្តិចបន្តួច​ក៏ដោយ​។​
 
Man City ស្ថិតនៅ​បាត​តារាង​ពូ​ល F មាន​សូន្យ​ពិន្ទុ តាម​ពីក្រោយ Hoffenheim ដែលមាន​១​ពិន្ទុ​បន្ទាប់ពី​ប្រកួត​ស្មើ Shakhtar Donetsk ២-២ កាលពី​ជើង​ទី​១​។​
​ជម្រើស​១១​ដំបូង​របស់​ក្រុម​ទាំងពីរ​៖
 
Hoffenheim 
​អ្នកចាំទី​៖ Baumann 
​ខ្សែការពារ​៖ Posch, Hoogma, Akpoguma 
​ខ្សែបម្រើ​៖ Kaderabek, Bittencourt, Grillitsch, Schulz 
​ខ្សែប្រយុទ្ធ​៖ Kramaric, Szalai, Joelinton
 
Manchester City
​អ្នកចាំទី​៖ Ederson 
 ខ្សែការពារ​៖ Walker, Laporte, Otamendi, Delph 
​ខ្សែបម្រើ​៖ B. Silva, Fernandinho, D. Silva  
​ខ្សែប្រយុទ្ធ​៖ Sterling, Agüero, Sane
 
​ដោយឡែក​ក្រុម​របស់លោក Jose Mourinho ដែល​កំពុង​ធ្លាក់​ទម្រង់​លេង​យ៉ាងខ្លាំង​នឹងត្រូវ​អវត្តមាន​កីឡាករ​ដល់​ទៅ​៤​រូប នៅពេល​ប៉ះ​ក្រុម​ពី​អេ​ស្ប៉ា​ញ Valencia ដែល​រួមមាន Jesse Lingard, Ashley Young, Ander Herrera និង Marcos Rojo ដែល​ពួកគេ​សុទ្ធតែ​របួស​។​
 
Man Utd បាន​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ​ក្រោម​ថ្វី​ជើង​ក្រុម West Ham ដល់​ទៅ​៣-១ ក្នុងការ​ប្រកួត​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស​កាលពី​ចុង​សប្តាហ៍​មុន និង​មានតែ​១០​ពិន្ទុ​ប៉ុណ្ណោះ​ក្នុងការ​បង្ហាញខ្លួន​៧​លើក​។​
 
​បើ​ទោះ​ធ្វើ​មិន​បានល្អ​ក្នុង​លី​គ ប៉ុន្តែ​ក្រុម​បិសាច​ក្រហម​អាច​រកបាន​៣​ពិន្ទុ​រួចហើយ​បន្ទាប់ពី​យកឈ្នះ Young Boys ៣-០ ក្នុងការ​ប្រកួត​ជើង​ទី​១ ពូ​ល H ពី​ក្របខណ្ឌ​កំពូល​អឺរ៉ុប​នេះ​។ យ៉ាងណា Man Utd ក៏មាន​កីឡាករ​ល្អជា​ច្រើន​ទៀតផង​ដែរ​ពេល​ទទួលភ្ញៀវ Valencia នៅ Old Trafford នៅ​រាត្រី​ម៉ោង ២:០០​នាទី​។  
 
​ជំនួប​គូ​ដទៃទៀត​មានដូចជា​៖ 
-Group E៖ 
AEK Athens Vs Benfica
Bayern Munich Vs Ajax
-Group F៖ 
Hoffenheim Vs Manchester City
Lyon Vs Shakhtar Donetsk
-Group G៖ 
CSKA Moscow Vs Real Madrid
Roma Vs Viktoria Plzen
-Group H៖
Juventus Vs Young Boys
Manchester United Vs Valencia
 
 

Tag:
 បាល់ទាត់​
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com