កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Real ចាញ់ ខណៈ Bayern និង Man United បាន​ត្រឹម​ស្មើ​នៅក្នុង​ដី​
03, Oct 2018 , 11:55 am        
រូបភាព
ដោយ: រួបរួម
​ការប្រកួត​ដណ្តើមពាន​រង្វាន់ UEFA Champions League ឈានចូល​សប្តាហ៍​ទី​ពីរ​ក្នុង​វគ្គ Group Stage កាលពី​រាត្រី​ថ្ងៃ​អង្គា​រ៍ ដោយមាន​៨​គូ​។​

 
​នៅក្នុង​ពូ​ល E ក្លិប Benfica បាន​យកឈ្នះ​ម្ចាស់ផ្ទះ AEK Athens ៣-២ ។ Haris Seferovic និង Alex Grimaldo រកបាន​គ្រាប់​បញ្ចូល​ទី​សម្រាប់​ក្រុម​ភ្ញៀវ​នៅ​ដើមតង់ មុនពេល Ruben Dias ត្រូវបាន​បណ្តេញចេញ​នៅ​នាទី​៤៥ ។ ឈានដល់​តង់​ទី​ពីរ Viktor Klanaridis រកបាន​ពីរ​គ្រាប់​តាម​ស្មើ ប៉ុន្តែ Benfica ដែលមាន​គ្នា​ត្រឹម​១០​នាក់ បញ្ចប់​ដោយ​ជ័យជម្នះ ៣-២ ក្រោយ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់ Alfa Semedo​។​
 
​រីឯ​ជំនួប​នៅ​ទឹកដី Allianz Arena គ្រាន់តែ​ប្រកួត​បាន​៤​នាទី Mats Hummels រកបាន​គ្រាប់​បញ្ចូល​ទី​បើកឆាក​ឲ្យ Bayern Munich ហើយ Noussair Mazraoui តាម​ស្មើ​វិញ​សម្រាប់ Ajax​។ ការចែក​គ្នា​ម្នាក់​១​ពិន្ទុ នាំ​ឲ្យ Ajax ឡើង​ឈរលើ​កំពូល​តារាង ដោយមាន​៤​ពិន្ទុ​ស្មើ Bayern Munich ខណៈ Benfica មាន​៣​ពិន្ទុ AEK Athens ចាញ់​ទាំងពីរ​ប្រកួត​។​
 
​នៅក្នុង​ពូ​ល F ក្លិប Manchester City ស្ថា​រ​ការខកចិត្ត​របស់ខ្លួន តាមរយៈ​ការយក​ឈ្នះ​ម្ចាស់ផ្ទះ Hoffenheim ២-១ ។ Ishak Belfodil ស៊ុត​បាល់​បញ្ចូល​ទី​ភ្លាមៗ​នៅក្រោយ​ការបា​ល់បើក​ការប្រកួត ប៉ុន្តែ​៧​នាទី​ក្រោយមក Sergio Aguero តាម​ស្មើ​សម្រាប់​ក្រុម​ភ្ញៀវ មុនពេល David Silva បន្ថែម​គ្រាប់​ជ័យជម្នះ ខណៈ​ការប្រកួត​នៅសល់​៣​នាទី​។​
 
​ចំណែក​ជំនួប​នៅលើ​ទឹកដី Groupama Stadium វិញ Junior Maraes ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​តែម្នាក់ឯង​សម្រាប់​ក្រុម​ភ្ញៀវ Shakhtar Donetsk ប៉ុន្តែ​ឈានដល់​នាទី​៧០ ក្នុងអំឡុងពេល​តែ​២​នាទី​ប៉ុណ្ណោះ Moussa Dembele និង Leo Dubois បាន​ស៊ុត​បាល់​បញ្ចូល​ទី​ជា​បន្តបន្ទាប់​តាម​ស្មើ​សម្រាប់​ម្ចាស់ផ្ទះ Lyon​។ Lyon បន្ត​ឈរលើ​កំពូល​តារាង​ដោយមាន​៤​ពិន្ទុ Manchester City មាន​៣​ពិន្ទុ Shakhtar Donetsk មាន​២​ពិន្ទុ និង Hoffenheim មាន​១​ពិន្ទុ​។​
 
​នៅក្នុង​ពូ​ល G វា​ជា​រាត្រី​ដ៏​ខកចិត្ត​របស់ Real Madrid ដោយ​ម្ចាស់​ការពារ​តំណែង​ជើង​ឯង​មួយ​នេះ ចាញ់​ម្ចាស់ CSKA Moscow ១-០ ដែលជា​ការ​ស៊ុត​បាល់​បញ្ចូល​ទី​នាំ​ដើមតង់​របស់ Nikola Vlasic ហើយ​ជិត​បញ្ចប់​ការប្រកួត​អ្នកចាំទី Igor Akinfeev របស់​ម្ចាស់ផ្ទះ ទទួលបាន​កាត​លឿង​ជា​លើក​ទី​ពីរ​។​
 
​ផ្ទុយទៅវិញ Roma បាន​ស្តារ​ការខកចិត្ត​របស់​ខ្លួន តាមរយៈ​ការយក​ឈ្នះ Viktoria Plzen ៥-០ នៅ​ទឹកដី Stadio Olimpico របស់ខ្លួន​។ Edin Dzeko រកបាន​៣​គ្រាប់​តែម្នាក់ឯង ហើយ Cengiz Under និង Justin Kluivert បន្ថែម​ម្នាក់​១​គ្រាប់​។  CSKA Moscow ឡើងឈរ​លេខ​១​បណ្តោះអាសន្ន​ដោយមាន​៤​ពិន្ទុ Roma និង Real Madrid មាន​៣​ពិន្ទុ Viktoria Plzen មាន​១​ពិន្ទុ​។​
 
​ចំណែកឯ​ពូ​ល  H កីឡាករ Paulo Dybala បាន​ស៊ុត​បាល់​បញ្ចូល​ទី​តែ​ម្នាក់ ឯង​៣​គ្រាប់ សម្រាប់ Juventus ដែល​គ្មាន​វត្តមាន​របស់ Ronaldo​។ ក្រៅពី​មិនមាន​ឱកាស​វាយបក​វិញ Young Boys បាន​បាត់បង់​សមាជិក​ម្នាក់​នៅ​នាទី​៧៨ ដោយ Mohamed Aly Camara ទទួលបាន​កាត​លឿង​ជា​លើក​ទី​ពីរ​។​
 
​រីឯ Manchester United ឯណោះ​វិញ ពួកគេ​បញ្ចប់​ក្នុង​លទ្ធផល​ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទីនា​ជំនួប​ជាមួយ​ភ្ញៀវ Valencia​។ Juventus ជា​ក្រុមទី​ពីរ​ដែល​ឈ្នះ​២​ប្រកួត​ជាប់​គ្នា ខណៈ Manchester United មាន​៤​ពិន្ទុ Valencia ១​ពិន្ទុ និង Young Boys គ្មាន​ពិន្ទុ​រាប់​៕
 

Tag:
 បាល់ទាត់​
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com