ជាតិ
«​គុណភាព​គ្រូបង្រៀន​ជា​គុណភាព​មូលធន​មនុស្ស​សម្រាប់​ការអភិវឌ្ឍ​ដោយ​ចីរភាព​» ជា​ប្រធានបទ ទិវា​គ្រូបង្រៀន​ឆ្នាំ​២០១៨
05, Oct 2018 , 12:19 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានរៀបចំ​ប្រធានបទ «​គុណភាព​គ្រូបង្រៀន​ជា​គុណភាព​មូលធន​មនុស្ស​សម្រាប់​ការអភិវឌ្ឍ​ដោយ​ចិ​រ​ភាព​» ដើម្បី​អបអរសាទរ​ទិវា​គ្រូបង្រៀន​អន្តរជាតិ​ឆ្នាំ​២០១៨​នេះ​។ ឆ្នាំនេះ​ក្រសួង ក៏​បង្កើតឱ្យមាន​ការ​តែង​និពន្ធ​ពានរង្វាន់​សម្តេចព្រះសង្ឃរាជ ជួន ណាត និង​ស្មូត​កំណាព្យ​ពានរង្វាន់​ព្រះ​ភិរម្យ​ភាសា​អ៊ូ ហៅ ង៉ុ​យ ផងដែរ​។


 
​ទិវា​គ្រូបង្រៀន​ពិភពលោក ប្រារព្ធ​ធ្វើជា​រៀងរាល់​ថ្ងៃទី​៥​តុលា ចាប់ពី​ឆ្នាំ​១៩៩៤​មកម្ល៉េះ​។ ទិវា​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ អង្គការ​យូណេស្កូ (UNESCO) សម្រាប់​រំលឹក​ដល់​គ្រូបង្រៀន​នៅ​ទូទាំង​ពិភពលោក​។  ក្នុង​គោលបំណង​គាំទ្រ​ដល់​ការបន្ត​អប់រំ​ឱ្យមាន​គុណភាព​សម្រាប់​អ្នកជំនាន់ក្រោយ​ទៅ​អនាគត តាមរយៈ​គ្រូបង្រៀន​៕
​ 

Tag:
 ទិវា​គ្រូបង្រៀន​
  ក្រសួង​អប់រំ​យុវជន​និង​កីឡា​
  កំណាព្យ​
© រក្សាសិទ្ធិដោយ thmeythmey.com