ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការដើរ​គឺជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ដែល​អ្នក​អាចធ្វើ​បាន​
07, Oct 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នក​មិនបាច់​ទៅ​រត់​កីឡា​ម៉ា​រ៉ា​តុង​ដើម្បី​ឲ្យ​រាងកាយ​មាន​ភាព​សមសួន​ឡើយ​។ ការដែល​ចំណាយពេល​ដើរ​ជា​ទៀងទាត់​អាចជួយ​ឲ្យ​អ្នកមាន​សុខភាព​ល្អ​ជាង​ការបង្ខំ​ខ្លួនឯង​ធ្វើ​ការងារ​ខ្លាំង​ទៅទៀត​។



យ៉ាងណាមិញ គ្រាន់តែ​ដើរ​ក៏​អាចមាន​ប្រយោជន៍​ច្រើន​របស់​វា​ដែរ​ដូចជា​៖
 
•​ ​បេះដូង​កាន់តែ​រឹងមាំ ហើយ​ធ្វើការ​ច្របាច់​ឈាម​កាន់តែ​ល្អ​ជាង​មុន​
•​ ​សម្ពាធ​ឈាម​ថយចុះ ហើយ​ទទួលបាន​អុកស៊ីសែន​កាន់តែច្រើន​
•​ ​បន្ថយ​ការបាត់បង់​កំហាប់​ឆ្អឹង​នៅពេល​អាយុ​កាន់តែច្រើន និង​បន្ថយ​ការកើត​បញ្ហា​រលាក​សន្លាក់​
•​ ​ពង្រឹង​ដល់​ការ​រឹងមាំ​របស់​សាច់ដុំ​
•​ ​បន្ថយ​ស្ត្រេ​ស និង​ពង្រឹង​ដល់​ការ​គេង​
•​ ​ពង្រឹង​ដល់​ការ​មាន​អារម្មណ៍ល្អ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
​ 

© រក្សាសិទ្ធិដោយ thmeythmey.com