ពីនេះ ពីនោះ
«​បាយសី​» និង​«​បាយស្រី​» មានន័យ​ខុសគ្នា​ដូចម្តេច​?
08, Oct 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ «​បាយសី​» ថា​ជា​គ្រឿង​សម្រាប់​ដាក់តាំង​ជា​គ្រឿង​បូជា ឬ​សម្រាប់​លម្អ​ក្នុង​ពិធី​មង្គល​ផ្សេងៗ​។ ចំណែក «​បាយស្រី​» ជា​ឈ្មោះ គ្រឿង​មង្គលការ អាពាហ៍ពិពាហ៍ ក្នុង​វេលា​ដែល​កូនប្រុស​ស្រី​កំពុង​ក្រាប​ផ្ទឹម​គ្នា​ចងដៃ​សម្រេច​មង្គលការ​។


 
​ជាទូទៅ​គេ​ធ្វើ​«​បាយសី​» ដោយ​យក​កំណាត់​ដើម​ចេក បញ្ឈរ​មាន​រមូរ​ស្លឹកចេក​សណ្ឋាន​ម្រាមដៃ​ដោត​ជា​ថ្នាក់ៗ មាន​៣​ថ្នាក់  រហូតដល់​៩​ថ្នាក់​ក៏មានដែរ ដោយមាន​ដោត​ផ្កា​លាយ​ចម្រុះ​,​មាន​ដាក់​បាយព្រលឹង សម្រាប់​តម្កល់ទុក​ក្នុង​កំពូល សម្រាប់​ដាក់តាំង​ជា​គ្រឿង​បូជា ក្នុង​ពិធី​រៀប​មង្គលការ​។ 
 
​ចំពោះ​ពាក្យ «​បាយស្រី​» ជា​ឈ្មោះ​គ្រឿង​មង្គលការ​អាពាហ៍ពិពាហ៍ មាន​បៀ​បដា​ក់បាយ និង​ភោជនាហារ​ច្រើន​មុខ​ក្នុង​តៀប​ទាំង​គូ​ឆ្វេង​ស្តាំ មាន​អ្នក​កាន់​ដាវ​រាំ​បើកគ្រប ក្នុង​វេលា​កូនប្រុស​ស្រី កំពុង​ក្រាប​ផ្ទឹម​គ្នា​ចងដៃ​សម្រេច​មង្គលការ​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com