កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo សម្ញែង​នាឡិកា​ពេជ្រ​តម្លៃ​ជាង​២​លាន​ដុល្លារ​នៅ Old Trafford មុន​ជំនួប Man Utd-Juventus
23, Oct 2018 , 12:30 pm        
រូបភាព
Cristiano Ronaldo សម្ញែង​នាឡិកា​ពេជ្រ​ដ៏​ស្រស់ស្អាត​តម្លៃ​ជាង​២​លាន​ដុល្លារ​អាមេរិក នៅឯ​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃទី​២២ ខែតុលា មុន​ជំនួប Manchester United ទល់នឹង Juventus នៃ​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល H ពានរង្វាន់ Champions League​។​


 
​នាឡិកាដៃ​ដែល​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​របស់​សេះបង្កង់ ពាក់​នោះ​មាន​ស្រោប​ពេជ្រ​ពណ៌​ស​នៅលើ​ខ្សែ​របស់​វា​ចំនួន ៤២៤​គ្រាប់ និង​ត្បូង​មរកត​ជាច្រើន ដែលមាន​តម្លៃ​រហូតដល់ ១,៨៥ លាន​ផោន (២,៤០​លាន​ដុល្លារ​អាមេរិក​)​។ 
 
​នាឡិកា​របស់ Ronaldo ពាក់​នេះ មាន​រាង​ប្រហាក់ប្រហែលគ្នា​នឹង​នាឡិកា​របស់​អ្នកចម្រៀង​រ៉េ​ប Wizkid ដែល​ត្រូវបាន​រចនា​ឡើង​ដោយ​លោក Franck Muller ដែលមាន​តម្លៃ ១,២ លាន​ផោន (១,៥៦​លាន​ដុល្លារ​អាមេរិក​)​។​
 


​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៣៣​ឆ្នាំ​រូបនេះ នឹងត្រូវ​ត្រឡប់​ទៅកាន់​ទឹកដី Old Trafford ក្នុងនាម​ជា​កីឡាករ​របស់ Juventus ដើម្បី​ប្រជែង​ជាមួយ​ក្រុម​ចាស់ Man Utd សម្រាប់​ពាន​កំពូល​អឺរ៉ុប នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ (​ម៉ោង​២:០០​រំលងអធ្រាត្រ ម៉ោង​កម្ពុជា​)​។​
 
​ក្រៅពី​នាឡិកា​នេះ Ronaldo ក៏មាន​សម្ភារ​ដែលមាន​តម្លៃ​ថ្លៃៗ​ដូចជា​រថយន្ត កប៉ាល់​ជិះ​កំសាន្ត​ទំនើបៗ និង​ផ្ទះ​ប្រណិត​ជាដើម​៕

Tag:
 ​បាល់ទាត់​
  Cristiano Ronaldo
  នាឡិកា​ពេជ្រ​
© រក្សាសិទ្ធិដោយ thmeythmey.com