ជាតិ
សង្គមជាតិ
អង់គ្លេស​ផ្តល់ជំនួយ​ជាង​៩​លាន​ដុល្លារ សម្រាប់​បោសសម្អាត​មីន​នៅ​កម្ពុជា​
25, Oct 2018 , 9:59 pm        
រូបភាព
លោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ចូលរួមជាអធិបតីក្នុងពិធីប្រកាសគម្រោង DFID គាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា។ រូបពីអាជ្ញាធរមីន
លោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ចូលរួមជាអធិបតីក្នុងពិធីប្រកាសគម្រោង DFID គាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា។ រូបពីអាជ្ញាធរមីន
ដោយ:
​កម្ពុជា ទទួលបាន​ថវិកា​ជាង​៩​លាន​ដុ​លា្ល​រ ពី​រដ្ឋាភិបាល​អង់គ្លេស សម្រាប់​អនុវត្ត​គម្រោង​សម្អាត​មីន​នៅ​កម្ពុជា រយៈពេល​២​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៨ រហូតដល់​ឆ្នាំ​២០២០​។ ការផ្តល់​ជំនួយ​នេះ ត្រូវបាន​ធ្វើឡើង​នៅ​កម្មវិធី​ប្រកាស​គម្រោង DFID  ដែល​គាំទ្រ​សកម្មភាព​សម្អាត​មីន រវាង​ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា និង​លោក លី ធុជ អនុប្រធាន​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់មីន​។


 
​ថវិកា​ជាង​៩​លាន​ដុល្លារ ដែល​បានផ្តល់​ឲ្យ​ដោយ​រដ្ឋាភិបាល​អង់គ្លេស​នេះ គឺជា​ដំណើរ​ការសំខាន់​ក្នុងការ​បោសសម្អាត​មីន សម្រាប់​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍន៍​កម្ពុជា​។ 
 
​លោក លី ធុជ អនុប្រធាន​អាជា្ញធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់មីន បានស្នើ​ឲ្យ​ម្ចាស់ជំនួយ និង​ដៃគូ​ពាក់ព័ន្ធ បន្ត​ជួយ​កម្ពុជា ដើម្បី​ឲ្យ​ក្លាយជា​ប្រទេស ដែល​គ្មាន​មីន​នៅ​ឆ្នាំ​២០២៥៕ 

Tag:
 ​អង់គ្លេស​
 ​មីន
© រក្សាសិទ្ធិដោយ thmeythmey.com