អន្តរជាតិ
របាយការណ៍​៖ សិង្ហ​បុរី​មាន​អាយុ​រំពឹងរ​ស់វែង​ជាងគេ​នៅ​អាស៊ាន ឯ​ឡាវ​តិចជាងគេ​
28, Oct 2018 , 9:59 pm        
រូបភាព
ដោយ:
​ជីវិត​រំពឹង​រស់ គឺជា​ចំនួន​ឆ្នាំ ដែល​ក្រុម​របស់​ប្រជាជន​មួយ អាច​នឹង​រស់​នៅបាន​។ ការវាយតម្លៃ​លើ​ជីវិត​រំពឹង​រស់នៅ​នេះ ត្រូវមាន​កត្តា​រួមផ្សំ​ជាច្រើន ដែល​រួមទាំង​អត្រា​នៃ​ការស្លាប់​របស់​កុមារ​, ចំណូល​, លទ្ធភាព​នៃ​ការ​អាច​ទទួល​បានការ​ថែទាំ​សុខភាព​, អាហារ និង​បរិយាកាស​រស់នៅ​ជាដើម​។ ជីវិត​រំពឹង​រស់​នេះ​ផងដែរ អាច​ត្រូវបាន​ផ្លាស់ប្តូរ​តាម​ពេលវេលា ពិសេស​នៅពេល​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី កើតឡើង​។​


 
​តាម​របាយការណ៍​ព្យាករណ៍​របស់​ក្រុម​អ្នកស្រាវជ្រាវ​វេជ្ជសាស្ត្រ ស្តីពី​ជីវិត​រំពឹង​រស់​របស់​ប្រជាជន​នៃ​ប្រទេស និង​អធិបតេយ្យ​ចំនួន ១៩៥ របស់​ពិភពលោក ស្ថានភាព​សុខភាព​របស់​ប្រជាជន នឹងមាន​លក្ខណៈ​ល្អប្រសើរ​នៅត្រឹម​ឆ្នាំ ២០៤០​។ នោះ ក៏​រាប់បញ្ចូល​ទាំង​ប្រទេស​អាស៊ាន​មួយចំនួន ដែល​ជីវិត​រំពឹង​រស់​របស់​ប្រជាជន កាន់តែ​វែង​ជាង​មុន បើ​ធៀប​នឹង​របាយការណ៍​ឆ្នាំ​២០១៦​។​
 
​ខាងក្រោម​នេះ គឺជា​តារាង​សង្ខេប នៃ​អាយុ​រំពឹង​រស់​ជា​មធ្យម​របស់​ប្រជាជន នៃ​ប្រទេស​អាស៊ាន​ទាំង​ដប់ ដោយ​យោងតាម​របាយការណ៍​ព្យាករណ៍​របស់​ក្រុម​អ្នកស្រាវជ្រាវ​សុខភាព​៖ 


 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ សិង្ហ​បុរី មិន​ត្រឹមតែ​ស្ថិតនៅក្នុង​ចំណាត់​ល្អ​ជាងគេ​ក្នុងចំណោម​បណ្តា​សមាជិក​របស់​អាស៊ាន​ប៉ុណ្ណោះ​នោះទេ តែ​ក៏​ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​ល្អ​របស់​ពិភពលោក​ផងដែរ​។ ប្រជាជន​សិង្ហ​បុរី ត្រូវ​ស្ថិតនៅក្នុង​លំដាប់​ទី​បី នៃ​អាយុ​រំពឹងរ​ស់វែង​ជាងគេ​របស់​ប្រជាជន​ពិភពលោក ខណៈ​ប្រជាជន​ជប៉ុន ស្ថិតនៅ​លំដាប់​ទី​២ និង​អេ​ស្ប៉ា​ញ ស្ថិតនៅ​លំដាប់​ទី​១​។​
 
​ប្រទេស ដែលមាន​អាយុ​រំពឹង​រស់​របស់​ប្រជាជន​វែង​ជាងគេ​ក្នុងចំណោម​ប្រទេស​ទាំង​១០​របស់​ពិភពលោក រួមមាន  ស្វ៊ី​ស លំដាប់​ទី​៤ (​អាយុ​រំពឹង​រស់​របស់​ប្រជាជន ៨៥.២ ឆ្នាំ​), ព័រទុយហ្កាល់ លំដាប់​ទី​៥ អាយុ​រំពឹង​រស់​របស់​ប្រជាជន ៨៤.៥ ឆ្នាំ​), អ៊ីតាលី លំដាប់​ទី​៦ ( អាយុ​រំពឹង​រស់​របស់​ប្រជាជន ៨៤.៥​ឆ្នាំ​), អ៊ីស្រាអែល លំដាប់​ទី​៧ ( អាយុ​រំពឹង​រស់​របស់​ប្រជាជន ៨៤.៤ ឆ្នាំ​), បារាំង លំដាប់​ទី​៨ ( អាយុ​រំពឹង​រស់​របស់​ប្រជាជន ៨៤.៣ ឆ្នាំ​), លុច​សំបួរ លំដាប់​ទី​៩ ( អាយុ​រំពឹង​រស់​របស់​ប្រជាជន ៨៤.១) និង​អូ​ស្រា​លី ទី​១០៕ 
 

Tag:
 អាស៊ាន​
  សិង្ហ​បុរី​
© រក្សាសិទ្ធិដោយ thmeythmey.com