អត្ថបទពាណិជ្ជកម្ម
មន្ទីរព្យាបាលធ្មេញ យ័រដាន ផេត្រា ដែលបំពាក់ដោយឧបករណ៍ទំនើបៗ បើកសម្ពោធជាផ្លូវការ
× មន្ទីរព្យាបាលធ្មេញ យ័រដាន ផេត្រា ដែលមានទីតាំងស្ថិតផ្ទះលេខ១២០ ផ្លូវ ៥១ កែងផ្លូវ ២២៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានបើកសម្ពោធជាផ្លូវការ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ កន្លងទៅនេះ ដោយមានការចូលរួមយ៉ាងច្រើនពីសំណាក់ថ្នាក់ដឹកនាំ បុគ្គលិក ភ្ញៀវកិត្តិយសជាច្រើនកុះករ ហើយក៏មានការចាប់រង្វាន់ជាច្រើនជូនដល់ភ្ញៀវកត្តិយស ផងដែរ។
មន្ទីរព្យាបាលធ្មេញ យ័រដាន ផេត្រា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ម៉េកស៍ អាយខន ម.ក និងក្រុមហ៊ុន យ័រដាន ផេត្រា ឯ.ល។ មន្ទីរពេទ្យនេះ ត្រូវបានបង្កើតឡើងកាលចុងឆ្នាំ២០១៧ ហើយ មុនការសម្ពោធផ្លូវការ មន្ទីរព្យាបាលធ្មេញ យ័រដាន ផេត្រា បានបើកព្យាបាលតាំងពីខែមករា ឆ្នាំ២០១៨ មក។
មន្ទីរព្យាបាលធ្មេញ យ័រដាន ផេត្រា មានការវះកាត់ទៅលើមនុស្សពេញវ័យ និងកុមារ ជាមួយការបំពាក់មក នឹងឧបករណ៍ទំនើបៗបច្ចេកវិទ្យាចុងក្រោយបំផុត និងបុគ្គលិកនៃក្រុមគ្រូពេទ្យនៃផ្នែកវះកាត់ធ្មេញដែលពោពេញទៅដោយបទពិសោធន៍ វិជ្ជាជីវៈខាងផ្នែកទន្តសាស្ត្រ និងជំនាញឯកទេសផ្សេងៗទៀត ដែលរួមបញ្ជូលទៅលើការវះកាត់ព្យាបាលអញ្ចាញធ្មេញ វះកាត់សសៃធ្មេញ ការដក និងដាក់ធ្មេញ ដាំបង្គោលធ្មេញ និងការពត់ធ្មេញជាដើម។
ក្រោមការដឹកនាំព្យាបាលដោយទន្តបណ្ឌិត សូវ សុខយី ដែលពោពេញដោយបទពិសោធន៍ ដែលបាកើកចេញពីគ្រួសារទន្តបណ្ឌិតមួយ និងមានបងបងប្អូន១២រូបសុទ្ធតែជាពេទ្យធ្មេញដូចគ្នា។ ទន្តបណ្ឌិត សូវ សុខយី ក៏ទទួលបានសញ្ញាបត្រ Oral Implantologist នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Harvard (សហរដ្ឋអាមេរិក ) និងវិញ្ញាបនប័ត្រផ្សេងៗទៀតពីតំបន់នៃប្រទេសនៅអឺរ៉ុប និង អាស៊ី លើសពីនេះ ទន្តបណ្ឌិត សូវ សុខយីក៏ជាសមាជិករបស់ ITI (International Team for Implantology)ផងដែរ។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com