អត្ថបទពាណិជ្ជកម្ម
iOne បើកសម្ពោធ​លក់​ជា​ផ្លូវការ iPhone Xs / Xs Max និង XR នៅ​គ្រប់​សាខា​របស់ខ្លួន​
02, Nov 2018 , 4:39 pm        
រូបភាព
ដោយ:
​នៅ​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ​ស៊ី​ធី ក្រុមហ៊ុន iOne ដែលជា​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​លក់​ធំជាងគេ​នូវ​ផលិតផល Apple មាន​ធានា​ត្រឹមត្រូវ​ស្របច្បាប់ នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា iOne បានប្រកាស​លក់​នូវ​ទូរស័ព្ទដៃ​បី​ម៉ូ​ដែល​ថ្មី​របស់ Apple គឺ iPhone Xs, iPhone Xs Max និង iPhone XR ជា​ផ្លូវការ​។ ហេតុដូច្នេះ អតិថិជន​កម្ពុជា​ទាំងអស់ ដែល​និយម​គាំទ្រ​នូវ​ផលិតផល Apple ជាពិសេស iPhone ម៉ូ​ដែល​ថ្មី នឹង​អាច​ទទួលបាន​នូវ​ផលិតផល ផ្លូវ​ការចាប់​ពីថ្ងៃ​នេះហើយ​។​
 
​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ iOne ក៏បាន​រៀបចំ​កម្មវិធី​ប្រគល់​ទូរស័ព្ទ ដល់​អតិថិជន​ទាំងអស់ ដែល​បាន ធ្វើការ​ក​ម្ម៉​ង់​ទុកជាមុន​ចាប់ ពីថ្ងៃ​ទី ២៦ ខែ តុលា ឆ្នាំ ២០១៨ កន្លងមកនេះ​។ ពិធី​រៀបចំឡើង​នៅ​ទីតាំង iOne សែន​សុខ ដែល​ស្ថិតនៅ​ជាន់​ទីមួយ នៃ​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល​សែន​សុខ​ស៊ី​ធី ដោយមាន​ការ ចូលរួម​ពី​សំណាក់​អតិថិជន​ជាច្រើន​។ នៅក្នុង​នោះ អតិថិជន​ដែល​ម​ញ្ជើ​ញ​មក​ទទួល​ទូរស័ព្ទ ក៏បាន​ទទួល​នូវ​កាដូរ​បន្ថែម និង​ឱកាស​ឈ្នះ​រង្វាន់​ជាច្រើន ទៀត​ពី​កម្មវិធី​សម្ភោ​ធ​បើក​លក់ ជា​ផ្លូវការ​នេះ​ផងដែរ​។ 
 
​ក្រុមហ៊ុន iOne បានអោយដឹង​បន្ថែមថា អតិថិជន​ដែលមាន​បំណង​ជាវ​ទូរស័ព្ទ iPhone Xs, Xs Max និង XR អា​ចរក​ជាវ​បាន​ហើយ នៅ​គ្រប់​សាខា​របស់ iOne ចាប់​ពីថ្ងៃ​ផ្សាយដំណឹង​នេះ​តទៅ​។ ពីព្រោះថា គ្រប់​ផលិតផល​សុទ្ធ​តែមាន​ធានា​ត្រឹមត្រូវ​ផ្លូវការ ពី Apple​។  
 
 
​សំរាប់​ព័ត៌មាន​លំអិត ក៏ដូចជា​មើល ផ្ទាល់​នូវ​ផលិតផល​ដាក់តាំង​បង្ហាញ អតិថិជន​អាច​ទៅកាន់​សាខា ទាំង​បួន​របស់ iOne ដូចខាងក្រោម​៖
 
iOne កាណាឌីយ៉ា​: ជាន់​ផ្ទាល់​ដី​អគារ​កាណាឌីយ៉ា ផ្លូវ​ព្រះមុន្នីវង្ស កែង ផ្លូវ 110 សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​
​ទូរស័ព្ទ​លេខ : ០២៣ ៩៩ ៨៨ ៨៩
 
iOne សុ​វណ្ណា​: ជាន់​ផ្ទាល់​ដី​ផ្សារ​ទំនើប​សុ​វណ្ណា ផ្លូវ ២៧១ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​
​ទូរស័ព្ទ​លេខ : ០២៣ ៩៩ ៣១ ៨១
 
iOne រតនា​: ជាន់​ផ្ទាល់​ដី​ផ្សារ​ទំនើប រតនា​ផ្លា​ហ្សា ផ្លូវ​សហព័ន្ធ​រុស្សី​ុ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
​ទូរស័ព្ទ​លេខ : ០២៣ ៨៨ ៣១ ០១
 
iOne សែន​សុខ​: ជាន់​ទី 1 ផ្សារ​ទំនើប អី​ុ​អន​ម៉​ល​សែន​សុខ​ស៊ី​ធី ផ្លូវ ១០០៣ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
​ទូរស័ព្ទ​លេខ : ០២៣ ៩៩ ៣១ ៦១














 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com