អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌តូយ៉ូតា ក្លាស៊ិកលើកទី២៩
× កាលពីព្រឹកថ្ងៃសៅរ៍ ទី០៣ ខែវិច្ជិកា ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនត្រូវបានទទួលស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ លើផលិតផលយានយន្ត និងគ្រឿងបន្លាស់ម៉ាកតូយ៉ូតា បានរៀបចំសន្និសីទសារព័ត៌មានជាលើកទី២ ស្តីពីព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិកលើកទី២៩ ដែលបានប្រារព្ធធ្វើឡើងនៅសាលសន្និសីទចតុមុខ ចាប់ពីម៉ោង ៧:០០នាទី ដល់ ៩:០០នាទីយប់។ កម្មវិធីនេះធ្វើឡើងដើម្បីផ្តល់ជូនការទស្សនីយភាពកម្សាន្តអារម្មណ៍ ក៏ដូចជាបម្រើដល់សកម្មភាពសប្បុរសធម៌នៅក្នុងសង្គម។
លោកឧកញ៉ា គង់ នួន មានប្រសាសន៍ថា៖ «ការប្រគំតន្ត្រីនេះ ក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា) មានកិត្តិយសដ៏ឧដុង្គឧត្តមបំផុត ដោយមានការយាងចូលរួមក្រោមព្រះរាជាធិបតីភាំព ដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយនេះគឺជាឆ្នាំទី៤ នៃការយាងចូលរួមរបស់ទ្រង់ ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌ដ៏ធំមួយនេះ។
ព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌ តូយូតា ក្លាស៊ិកឆ្នាំនេះ នឹងនាំមកជូននូវ ក្រុមតន្ត្រីដ៏ល្បីល្បាញមួយមកពីទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស គឺក្រុម Orchestra of the Age of Enlightenment ក្រោមការដឹកនាំរបស់លោក Steven Devine។ហើយកាន់តែពិសេសទៀតនោះយើងមានការសម្តែងជូន នូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃ គឺចាប៉ីដងវែង ពីសំណាក់ក្រមតន្ត្រីបុរាណនិងតារាចម្រៀងកញ្ញា ចម្រីន សុភ័ក្រ ដែលបានលើកឡើងបទចម្រៀងចំនួន ២បទ ដើម្បីឆ្លុះបញ្ចាំង ពីប្រទេសកម្ពុជា និងប្រពៃណីរបស់យើងគឺបទ៖ ឱ!ផ្ទៃស្រុកខ្មែរ និងសារិកាកែវអើយ មកបំពេអារម្មណ៍ អ្នកទស្សនាជាតិ និងអន្តរជាតិ។
គិតមកដល់ត្រឹមថ្ងៃប្រគំតន្ត្រីនេះ ចំណូលសរុបដែលបានមកពីការលក់សំបុត្រ ចូលរួមទស្សនាមានចំនួនស្មើរនឹង ២៥,២០០ ដុល្លាសហរដ្ឋអាមេរិក ហើយលើសពីលើនេះទៅទៀត ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក៏នឹងបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនបន្ថែមចំនួន ២៣,០០០ ដុល្លាសហរដ្ឋមេរិច ដោយចំនួនថវិកានេះពុំទាន់បានរាល់បញ្ចូលនូវថវិកា ដែលនឹងប្រមូលបានពីប្រអប់មូលនិធីសប្បុរសធម៌ដទៃទៀត ក្នុងការប្រគំតន្ត្រីនារាត្រីនេះ។ ចំពោះថវិកា ដែលប្រមូលបានទាំងអស់ ដូចមានរៀបរាប់ខាងលើនេះ នឹងត្រូវបរិច្ចាគដោយផ្ទាល់ពីតំណាងក្រុមហ៊ុន តូយ៉ូតា ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា និង មន្ទីរពេទ្យកុមារអង្គរក្នុងខេត្តសៀមរាប នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com