កំពូលរថយន្ត Range Rover Autobiography Long Wheel Base ឆ្នាំ2019 (ប្រភេទតួវែង)គឺជាប្រភេទរថយន្តប្រណិតលំដាប់ថ្នាក់ពិភពលោកដែលផលិតឡើងសម្រាប់ភាវរកិច្ចលោកអ្នកនោះឥលូវនេះបានបើកទទូលការកម្ម៉ង់ជាមួយក្រុមហ៊ុន អ អិម អេ ខេមបូឌាយើងហើយ។
ដោយស្ថិតក្នុងត្រកូលរថយន្ត Range Rover ហើយឈរនៅលំដាប់ខ្ពស់ជាងគេរថយន្តនេះត្រូវបានផលិតយ៉ាងប្រណិតដើម្បីអោយសាកសមជាកំពូលរថយន្តប្រណិតលំដាប់ពិភពលោក។តួខាងក្រៅត្រូវបានផលិតពីដែកអាលុយមីញ៉ូមស្វិតហើយធុននឹងការប៉ះទង្គិច ទឹកថ្នាំភ្លឺរលោងដូចគ្រាប់ពេជ្ររំលេចពេញតួរថយន្តដែលធ្វើអោយរិតតែមានភាពទាក់ទាញ។
រថយន្តទំនើប 2019 នេះ មានកំណែទម្រង់មួយចំនួនដែលធ្វើអោយរថយន្តមួយនេះកាន់តែទាក់ទាញនឹងផ្តល់ភាពងាយស្រួលដល់អ្នកបើកបរក្នុងការបញ្ជារថយន្តផងដែរ។ ភ្លើងខាងមុខត្រូវបានរចនាថ្មីរាងតូចស្តើងស្អាតជាមួយនឹងបច្ចេកវិទ្យា LED ចុងក្រោយដើម្បីផ្តល់ភាពងាយស្រួលដល់ការបើកបរពេលរាត្រី។
ប៉ាណាខាងមុខត្រូវបានរចនាថ្មីយ៉ាងស្រស់ស្អាតប្លែកពីម៉ូដែលមុនៗ ការរចនាផ្នែកខាងក្នុងយ៉ាងម៉ត់ចត់ដើម្បីអោយសាកសមនឹងកេរ្តិ៍ឈ្មោះដែលគ្រឿងក្នុងតុបតែងសុទ្ធតែលាយជាមួយឈើប្រណិតមានតំលៃ ពូកស្បែកស្រទន់ដែលដេរដោយដៃផ្ទាល់យ៉ាងយកចិត្តទុកដាក់។
ជាមួយគ្នានេះ ប្រព័ន្ធឆ្លាតវៃទំនើបថ្មី Dual Touch Pro System ត្រូវបានបំពាក់ជាមួយរថយន្តស៊េរីទំនើបថ្មីនេះ The Entertainment Touch Pro System ត្រូវបានបែងចែកជាពីរដោយនៅផ្នែកខាងលើសំរាប់បញ្ជាក្នុងការស្តាប់តន្ត្រីកំសាន្តដែលរួមបញ្ចូលប្រព័ន្ធសំលេងរបស់ចក្រភពអង់គ្លេស(Meridian)ធ្វើអោយអ្នកអង្គុយក្នុងរថយន្តមានអារម្មណ៍ថាពួកគេកំពុងស្ថិតនៅជាមួយការប្រគុំតន្ត្រីផ្ទាល់តែម្តង អេក្រង់Touchscreenសំរាប់បញ្ជាទៅលើប្រព័ន្ធម៉ាស៊ីនត្រជាក់និងប្រព័ន្ធបញ្ជាក្នុងរថយន្តជាច្រើនទៀតផងដែរ ដៃចង្កូតមានប៊ូតុងបញ្ជាដែរលោកអាចធ្វើការTouchស្រាលៗដោយមិនចាំបាច់ចុចផ្ទាល់ដូចមុនទៀតឡើយ ប្រព័ន្ធទប់លំនឹងនៅពេលយើងបើកបរក្នុងល្បឿនលឿនដើម្បីផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងរថយន្ត។
កៅអីទាំងអស់ត្រូវបានបំពាក់ដោយឧបករណ៍ម៉ាស្សា អេក្រង់ភ្ជាប់នឹងកៅអីខាងមុខសំរាប់អោយអ្នកខាងក្រោយទស្សនាចាប់ពី៨អ៊ីងរហូតដល់១០អ៊ីង គំលៀតកៅអីពីផ្នែកខាងមុខមកខាងក្រោយមានចន្លោះរហូតទៅដល់186ម.មដើម្បីផ្តល់ភាពទូលាយដល់អ្នកអង្គុយខាងក្រោយ ឈ្នាន់ត្រូវបានទំលាក់ដោយស្វ័យប្រវត្តិនៅរាល់ពេលបើកទ្វាររថយន្តដើម្បីផ្តល់ភាពងាយស្រួលដល់អ្នករួមដំណើរ។
សូមអញ្ជើញមកកាន់អគារតាំងលក់រថយន្ត Jaguar Land Rover ដើម្បីធ្វើការបើកបរសាកល្បងរថយន្តដ៏ប្រណិតមួយណាដែលលោកអ្នកពេញចិត្តឥលូវនេះ។
ព័ត៌មានលម្អិតពីរថយន្តប្រណិត Jaguar និង Land Rover មាននៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
សូមទំនាក់ទំនង៖ 023 888-811 / 070 999-111
គេហទំព័រ ផ្លូវការ៖ www.landrovercambodia.com
ទំព័រ Facebook ផ្លូវការ៖ Land Rover Cambodia
ទំព័រ Instagram ផ្លូវការ៖ @LandRoverCambo
(អត្ថបទពាណិជ្ជកម្ម)