ជាតិ
សិល្បះ
លោក ខៀវ កាញារីទ្ធ៖ ស្តេចចាប៉ីដងវែង ប្រាជ្ញ ឈួន ជាអច្ឆរិយៈបុគ្គលម្នាក់ លោក ខៀវ កាញារីទ្ធ ដឹកនាំប្រតិភូក្រសួងព័ត៌មានទៅគោរពវិញ្ញាណក្ខន្ធលោកតា ប្រាជ្ញ ឈួន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា
× រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយព្រឹទ្ធាចារ្យភិរម្យវោហារ ប្រាជ្ញ ឈួន។ លោក និងភរិយា តែងតែទៅជួបស្តេចចាប៉ីដងវែងរូបនេះ នៅពិធីបុណ្យទៀនផ្សេងៗ ហើយកាលពីខែសីហា ឆ្នាំ២០១៧ លោករដ្ឋមន្ត្រី បានសង់ផ្ទះថ្មថ្មីមួយជូនលោកតា ប្រាជ្ញ ឈួន ដែលមានទីតាំងនៅភូមិសម៉ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។
តាមរយៈហ្វេសប៊ុករបស់ខ្លួន លោក ខៀវ កាញារីទ្ធ បានកត់សម្គាល់ថា អ្វីដែលជាលក្ខណៈពិសេសរបស់ស្តេចចាប៉ីដងវែង ប្រាជ្ញ ឈួន គឺលោកមានការចងចាំខ្ពស់ និង រហ័សរហួន ហើយនាឡិកាក្នុងខ្លួនលោកដើរល្អណាស់ ។
លោកបានបន្ថែមថា ក្រោយ ៧ មករា ១៩៧៩ រាល់គោលនយោបាយរបស់រណសិរ្សរបស់បក្ស សេចក្តីថ្លែងការណ៍នានារបស់ថ្នាក់ដឹកនាំ អានឲ្យគាត់ស្តាប់តែមួយដង គាត់លេងចាប៉ីគ្មានបាត់គោលធំៗណាមួយឡើយ ។ «បើប្រាប់គាត់ថា កម្មវិធីមានមួយម៉ោងគាត់លេងចប់ល្មម មិនឆក់កណ្ឌៀត មិនស្រូត ហើយ មិនលើស ។ គាត់ជាអច្ឆរិយៈបុគ្គលម្នាក់»។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
ជាមួយគ្នានេះ លោក ខៀវ កាញារីទ្ធ បានអះអាងថា គាត់បានចាត់ចែងឲ្យមានការធ្វើរូបចម្លាក់របស់ព្រឹទ្ធាចារ្យភិរម្យវោហារ ប្រាជ្ញ ឈួន តាំងពីមុនពេលគាត់មានជំងឺម្ល៉េះ ដោយគាត់ចង់បានមួយទុក។ បច្ចុប្បន្ន រូបចម្លាក់នេះ ធ្វើបានពាក់កណ្តាលហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com