ជាតិ
គ​.​ជ​.​ប នឹង​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត និង​ឈ្មោះ​អ្នក​ត្រូវ​លុបចេញ
25, Nov 2018 , 7:29 am        
រូបភាព
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នឹង​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង និង​ឈ្មោះ​អ្នក​ដែល​នឹងត្រូវ​លុបចេញ ពី​បញ្ជី​បោះឆ្នោត​តាម​ឃុំ -​សង្កាត់ ចាប់ពី​ថ្ងៃទី ២៦ ដល់ ៣០ ខែ​វិ​ច្ជិ​កា ឆ្នាំ​២០១៨​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​គ​.​ជ​.​ប​។



​គ​.​ជ​.​ប បាន​បញ្ជាក់ថា បញ្ជី​ឈ្មោះ​ថ្មី នឹងត្រូវ​បិទ​ផ្សាយ​នៅតាម​សា​សា​ឃុំ -​សង្កាត់ ចំនួន ១៦៤៦ និង​នៅតាម​ទីសាធារណៈ ទូទាំងប្រទេស​។ 
 
​គ​.​ជ​.​ប បានបញ្ជាក់​ដូច្នេះ​ថា​៖ «​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​នឹងត្រូវ​លុបចេញ ពី​បញ្ជី​បោះឆ្នោត​តាម​ឃុំ សង្កាត់ នឹង​ធានា​មិន​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​រួច បាត់បង់​សិទ្ធិ​បោះឆ្នោត​នោះទេ ដោយសារ​បញ្ជី​នេះ បើក​ឲ្យ​មាន​សិទ្ធិ​ប្ដឹងតវ៉ា ឬ​ប្តឹង​ជំទាស់​ជា​លាយលក្ខណ៍អក្សរ​ទៅ​ក្រុមប្រឹក្សា ឃុំ សង្កាត់ ក្នុង​រយៈពេល​យ៉ាងយូរ ៥​ថ្ងៃ  (​ចាប់ពី​ថ្ងៃទី ២៧ វិ​ច្ជិ​កា ដល់​ថ្ងៃទី​០១ ធ្នូ ឆ្នាំ​២០១៨ )​បន្ទាប់​ពីថ្ងៃ​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង​»​។ 
 
​អ្នក​ចុះឈ្មោះ​ថ្មី មាន​ចំនួន ១៩៥,៣៨៥ នាក់ ហើយ​អ្នក​ដែល​បាន​លុបឈ្មោះ​ចេញពី​បញ្ជី​មាន​ចំនួន ៥៦, ៩៤១ នាក់​។ ហើយ​អ្នក​ដែល​កែតម្រូវ​ទិន្នន័យ​មាន​ចំនួន ១,៥៥៣​នាក់​។ នេះ​បើតាម​គ​.​ជ​.​ប​។​
 
​ប្រជាពលរដ្ឋ​កម្ពុជា​ក៏​អាច​ចូល​មើល​ឈ្មោះ​របស់ខ្លួន​តាមរយៈ​គេហទំព័រ​របស់​គជប WWW.voterlist.org.kh បាន​ផងដែរ​៕
 

Tag:
 គជប​
  បញ្ជី​ឈ្មោះ​
© រក្សាសិទ្ធិដោយ thmeythmey.com